• 2019-05-10 04:55:27
  • ប្រដាល់

ហេតុ​ផល​​៣​នេះ​ធ្វើ​ឲ្យ​​ សុខ ធី ប៉ះ​ Rodtangក្លាយជាគូគួរឲ្យចាប់អារម្មណ៍ជាងគេ​

  • 2019-05-10 04:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​ជើង​ខ្លាំង​វ័យ​ក្មេង​ទម្ងន់​ស្រាល​ កីឡាករ​កម្ពុជា​ សុខ ធី និង ម្ចាស់​ផ្ទះ​ Rodtang នឹង​ក្លាយ​ជា​គូ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​មិន​មែន​វ៉ៃ​ក្នុង​តំណែង​គូ​ឯក​​នៃ​ព្រឹត្តិការណ៍ ONE Championship៖ WARRIORS OF LIGHT ។

សុខ ធី និង Rodtang

ផ្អែក​តាម​ករណី​ជាក់​ស្តែង​​៣​ចំណុច ការ​វ៉ៃ​គ្នា​រវាង​ សុខ ធី និង​ Rodtang​ អាចក្លាយ​ជា​​ការ​ប្រកួត​ដ៏​ជក់ចិត្ត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល។

  • ទី​១៖ ល្បី​ដូច​គ្នា​នៅ​សង្វៀន​ ONE ៖ មុន​ពេល​ជំនួប​ដ៏​កក្រើក​នេះ​កើត​ ជើង​ខ្លាំង​ម្ចាស់​ផ្ទះ Rodtang ធ្លាប់​ឈ្នះ​​​ Fehdi Khaled, ឈ្នះ Hakim Hamech​ និង​ឈ្នះ​ Sergio Wielzen នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ។ ជ័យជម្នះ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែក​របស់​ថៃ​កាន់​តែ​ល្បី​រន្ទឺ​ខ្លាំង​ឡើង។ ចំណែក​អ្នក​លេង​គុន​ខ្មែរ​ សុខ ធី ប្រកួត​បាន​២​ដង​ហើយ​នៅ​សង្វៀន​នេះ​ដោយ​លើក​ទី​១​ចាញ់​ទាំង​មិន​អស់​ចិត្ត​ និង​លើក​ទី​២​ចាញ់​ពិន្ទុ​ Lerdsila របស់​ថៃ​ទៀត។ យ៉ាង​ណា​ ការ​ប្រកួត​របស់​គេ​​សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ដែល​ធ្វើ​ឲ្យ​អ្នក​រៀប​ចំ​កម្មវិធី​ពេញ​ចិត្ត​ខ្លាំង។

  • ទី​២៖ អ្នក​គាំទ្រ​ថៃ​ស្គាល់​ច្បាស់​អ្នក​ទាំង​ពីរ ៖ អ្នក​គាំទ្រ​កម្ពុជា​ដឹង​ច្បាស់​ហើយ​ សុខ ធី មុន​ពេល​ល្បី​នៅ​ប្រទេស​កំណើត​ រូប​គេ​បាន​ល្បី​ខ្លាំង​នៅ​ប្រទេស​ថៃ​រួច​ទៅ​ហើយ។ ដូច្នេះ​ប្រជា​ប្រិយភាព​ និង​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ អ្នក​ស្នេហា​ប្រដាល់​ថៃ​ស្គាល់​ច្បាស់​ណាស់។ និយាយ​រួម​ទាំង​សុខ ធី និង Rodtang សុទ្ធ​តែ​ល្បី​ដូច​គ្នា​នៅ​ទឹក​ដី​​ដែល​ជា​ហេតុ​ផល​ទាក់ទាញ​អ្នក​មើល​ចាប់​អារម្មណ៍​ខ្លាំង។

  • ទី​៣៖ របស់​របៀប​​វ៉ៃ​របស់​ Rodtang ទាក់ទាញ​ខ្លាំង ៖ បើ​និយាយ​ពី​ក្បាច់​វ៉ៃ​វិញ​ កីឡាករ​ថៃ​ដែល​មាន​រហស្សនាម​ មនុស្ស​ដែក​នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ទស្សនា​ខក​បំណង​ឡើយ។ រាល់​ការ​ប្រកួត​ រូប​គេ​​ដើរ​ចូល​ វ៉ៃ​សម្រុក​ និង​វាយ​លុក​គ្មាន​សំចៃ​ឡើយ​ ខណៈ​​អាវុធ​ប្រយុទ្ធ​ក៏​ល្អ​ កម្លាំង​ស៊ុហ្វ​ក៏​ខ្លាំង​ និង​ស្មារតី​ប្រយុទ្ធ​អង់អាច​បំផុត។ ចំពោះ​ សុខ ធី​ ជា​អ្នក​ប្រយុទ្ធ​ដែល​ប្រើ​បច្ចេកទេស​បំផុត។ រូប​គេ​វ៉ៃ​ក្បាច់​ ទប់​កម្លាំង​ និង​ចេញ​អាវុធ​មួយ​ៗ​ ប៉ុន្តែ​មាន​ទម្ងន់​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ចំណាប់​អារម្មណ៍​របស់ សុខ ធី

Rodtang បាន​​បង្ហើរ​សំដី​ទៅ​កាន់​ សុខ ធី​ ថា​ មាន​ក្បាច់​ប៉ុន្មាន​​បញ្ចេញ​ឲ្យ​អស់​មក​ដើម្បី​ឲ្យ​ការ​ប្រកួត​នេះ​ចាប់​អារម្មណ៍​បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូប​គេ​ថែម​ទាំង​​មិន​ចង់​ឈ្នះ​កីឡាករ​កម្ពុជា​ដោយ​ពិន្ទុ​ឡើយ​ពោល​គឺ​ចង់​ឈ្នះ​ដោយ​សន្លប់។ ស្រប​ពេល​ សុខ ធី បាន​និយាយ​ថា​ វ៉ៃ​លើក​នេះ​មិន​ដឹង​ចាញ់​ ឬ​ឈ្នះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ប្រឹង​អស់​ពី​កម្លាំង​កាយ​ចិត្ត

ចំណាប់​អារម្មណ៍​របស់ Rodtang

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់