• 2019-05-01 14:57:01
  • បាល់ទាត់

ក្ដៅ​ៗ Casillas ​វីរបុរស Real Madrid ​គាំង​បេះ​ដូង ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​

  • 2019-05-01 14:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Casillas ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​វីរបុរស​របស់​ក្រុម Real Madrid ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដោយសារ​តែ​លោក​បាន​គាំង​បេះ​ដូង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ។

Casillas ​ក្រោយ​ពី​ជួយ​ក្រុម Real Madrid ​លើក​ពាន​ឆ្អែត​មក ​ក៏​សម្រេច​ចាកចេញ​ដើម្បី​ទៅ​រក​បទពិសោធ​ថ្មី​ជាមួយ​ក្រុម​ក្លិប​ថ្មី ​មុន​ពេល​ចូល​និវត្តន៍។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​សម្រេច​ទៅ​លេង​នៅ​ក្លឹប Porto ​របស់​ព័រទុយហ្គាល់។ យ៉ាងណាមិញ ​មាន​ដំណឹង​ភ្លាម​ៗ​មក​មុន​នេះ​ថា ​កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​គាំង​បេះដូង​ភ្លាម​ៗ​តែ​ម្ដង​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ​។

ខណៈ​ដែល​ពេល​នេះ រូបគេ​កំពុង​ស្ថិត​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់។ បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ ​ Casillas ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់