• 2019-04-29 08:24:13
  • កីឡា​ផ្សេង​ៗ

លុយ​រត់​ម៉ារ៉ាតុង​ជាង​១០ម៉ឺនដុល្លារត្រូវបានប្រគល់ជូនអង្គការចំនួន១០ព្រឹកមិញ​

  • 2019-04-29 08:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹក​ចន្ទ​ ទី​២៩​ ខែ​មេសា​នេះ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​នាំ​យក​ថវិកា​​ដែល​ទទួល​បាន​ពី​​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ប្រគល់​ជូន​ដល់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១០​ដើម្បី​​ផ្គត់ផ្គង់​សម្រាប់​ការងារ​សប្បុរស​ធម៌។

ឯកឧត្តម វ៉ាត់ ចំរើន

តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្តម​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ថវិកា​សប្បុរស​ធម៌​​សរុប​ ចំនួន​ ១០៥ ០៣១​,៥០​ដុល្លារ​អាមេរិក​ ដែល​បាន​មក​ពី​ព្រឹត្តិ​ការណ៍​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុង​​កាល​ពី​​ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀម​រាប​​ប្រ​គល់​ជួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំ​នួន​១០។

ថវិកា​សប្បុរស​ធម៌​ទាំង​អស់​នេះ​​ទទួល​បាន​មក​ពី​ប្រភព​ចំណូល​​៣។ ទី​១​បាន​ពី​អ្នក​ដែល​ចូល​រួម​រត់​ទី​២​សប្បុរស​ជន ​និង​ទី​៣​បាន​មក​ពី​ក្រុម​ហ៊ុន​​ឧបត្ថម្ភ​​ដូច​ជា​ ​​​Wurkz ​និង ​​ManulLife។ គោលការណ៍​​ក្នុង​ការ​ឧបត្ថម្ភ​​នេះ​គឺ​ផ្តោត​លើ​អង្គការ​ដែល​បាន​ជួយ​ដល់​សង្គម​ និង​ជា​ប្រ​ភេទ​អង្គការ​​កម្ចាត់​គ្រាប់​មីន​ ព្រម​ទាំង​​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​​ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ខេត្ត​សៀម​រាប​ផង​ដែរ។​

​អង្គការ​និង​មន្ទីរ​ពេទ្យ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ទាំង​នោះ​មាន​ដូច​ជា​

  • កាក​ក្រ​បាទ​ក្រ​ហ​ម​កម្ពុជា​ ចំនួន​​ ១០​ ០០០ ដុល្លារ​អាមេរិក​
  • មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ចំនួន ​៥ ០០០​ ដុល្លា​រ​អាមេរិក​
  • អង្គការ​ ​​Cambodia Trust ​ចំនួន ៣ ៦០០​ ដុល្លារ​​អាមេរិក​​
  • អង្គការ​​ Handicap International Belgium ចំនួន​ ៣ ០០០​ ដុល្លារ​អាមេរិក​
  • អង្គការ​ Heart of Gold Project ចំនួន​ ១១ ៨០០​ ដុល្លារ​​អាមេរិក (Heart of Gold Project ​មាន​​អង្គការ​ចំណុះ​គឺ​​ Cambodian Disable Athletics Federation បាន​ ​៣​ ៤០០​ដុល្លារ​ Support Disable Athletics បាន​ ​២ ៤០០​ដុល្លារ​ New Child Care Center បាន​​ ២ ០០០​ ដុល្លារ​ Physical Education Project បាន​ ២ ០០០​ដុល្លារ​ និង​ Youth Development Project បាន​​ ២ ០០០​ ដុល្លារ​​។
  • មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ ទទួល​បាន​ ៧១ ៦៣១,៥០​ ដុល្លារ​អាមេរិក​

កម្ម​វិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ដែល​ជា​​ព្រឹត្តិការណ៍​​កីឡា​ទេសចរណ៍​ដ៏​ធំ​​ប្រ​ចាំ​ឆ្នាំ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​​ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ក្នុង​ស្មារតី​បំផុស​ ​និង​ផ្សព្វផ្សាយ​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់