- 2019-04-19 03:54:26
- កីឡាផ្សេងៗ
UNESCO ឧបត្ថម្ភកីឡាករល្បុក្កតោ២នាក់ទៅផ្សព្វផ្សាយនៅកូរ៉េ៣ខែ
- 2019-04-19 03:54:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UNESCO ឧបត្ថម្ភកីឡាករល្បុក្កតោ២នាក់ទៅផ្សព្វផ្សាយនៅកូរ៉េ៣ខែ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាគុនល្បុក្កតោព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩នេះបានបញ្ជូនកីឡាករល្បុក្កតោ២នាក់ដែលជម្រើសជាតិទៅផ្សព្វផ្សាយក្បាច់គុនបុរាណល្បុក្កតោនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៣ថ្ងៃនេះ។
តាមការឲ្យដឹងពីផេក Cambodia Kun Bokator Federation មុននេះបន្តិចថា ដំណើរទៅផ្សព្វផ្សាយក្បាច់គុនល្បុក្កតោនៅប្រទេសកូរ៉េដែលមានរយៈពេល៣ខែនេះរៀបចំដោយ The MBC Arts Co.LTD ដែលបានឧបត្ថម្ភពីអង្គការ UNESCO ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយក្បាច់គុនបុរាណ ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈវប្បធម៌ និងសិល្បៈក្បាច់គុនរបស់ប្រទេសដែលចូលរួម និងជាពិសេសគឺការធ្វើឲ្យប្រសើរឡើងនៃសន្តិភាពអន្តរជាតិ តាមរយៈសិល្បៈក្បាច់គុន ជាមួយនិងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
កីឡាករល្បុក្កតោជម្រើសជាតិទាំងពីរនាក់ដែលទៅប្រទេសកូរ៉េគឺកីឡាករ មឿន ប៊ុនលី និង ឌឹប ង៉ែត។
ក្នុងកម្មវិធីផ្សព្វផ្សាយក្បាច់គុនខាងលើនេះមិនមែនតែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមពីប្រទេសផ្សេងទៀតដូចជា កូរ៉េ ប្រេស៊ីល ម៉ាឡេស៊ី ហ្វីលីពីនដែលមានកីឡាតេក្វាន់ដូ Taekkyeon Capoeira វ៉ូស៊ូ Silat Arnis និងគុនល្បុក្កតោ។
ល្បុក្កតោ ឬ ជាអក្សរឡាតាំង Bokator ឬ Labokkatao គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ។
ពាក្យថាល្បុក្កតោមានន័យថា «វាយតោ»។ ពាក្យថា Bok មានន័យថា «វាយ» ឬក្បាច់គុន ហើយ ពាក្យ Tor មានន័យថា «សត្វតោ» ឬ អនុភាព។ និយាយជារួមមក «ល្បុក្កតោ» មានន័យថា ជាកំពូលក្បាច់គុនប្រកបដោយអនុភាព ឬ ក្បាច់គុនខ្លាំងដូចសត្វតោ។ ក្បាច់គុនល្បុក្កតោមាន១២មេ ហើយ ក្នុងមួយមេៗ មានរាប់រយស្នៀតប្រយុទ្ធ៕