• 2019-04-18 23:18:00
  • ប្រវត្តិ​​

កម្ពុជាបានលេខ២ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថានឆ្នាំ១៩៦៧ជម្រុះAFC Asian Cup​

  • 2019-04-18 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​ជម្រើស​ជាតិ​ប៉ាគីស្ថាន​នឹង​ប៉ះ​នា​​ខែ​មិថុនា​ខាង​មុខ​នេះ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ជើង​ឯក​ពិភព​លោក​ FIFA World Cup 2022 និង​​ 2023 AFC Asian Cup ​ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី​ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២។

បើ​ក្រឡេក​មើល​ប្រវត្តិ​ក្រុម​ទាំង​ពីរ​ឃើញ​ថា កម្រ​បាន​ជួប​គ្នា​ណាស់​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ។ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​១​ដង​​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Asian Cup Qualification 1967។ ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​ដែល​ធ្វើ​ម្ចាស់​ផ្ទះ​​សម្រាប់​តំបន់​​​ Western Zone 2​ ដែល​មាន​​ប្រទេស​មីយ៉ាន់ម៉ា កម្ពុជា​ ប៉ាគីស្ថាន​ និង​មីយ៉ាន់ម៉ា។

ឆ្លង​កាត់​៣​ប្រកួត​​ប្រចាំ​តំបន់​នេះ​ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​ពេល​នោះ​ជា​ សាធារណរដ្ឋ​ខ្មែរ​​មាន​៤​ពិន្ទុ​ពី​ការ​ប្រកួត​ឈ្នះ​២​ និង​ចាញ់​១។ ថ្ងៃ​ទី​​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​​១៩៦៧​ កម្ពុជា​​បាន​យក​ឈ្នះ​​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ ១-០ ប៉ុន្តែ​​៣​ថ្ងៃ​ក្រោយ​មក​កម្ពុជា​បាន​ចាញ់​​ម្ចាស់​ផ្ទះ​ភូមា​ ១-០ ខណៈ​ការ​ប្រកួត​បញ្ចប់​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៧​ កម្ពុជា​បាន​យក​ឈ្នះ​ឥណ្ឌា​ដោយ​លទ្ធផល​ ៣-១។

តារាង​ពិន្ទុ​ប្រចាំ​តំបន់​ Western Zone 2​

សូម​បញ្ជាក់​ថា ការ​ប្រកួត​ពេល​នោះ​​ ឈ្នះ​មួយ​ប្រកួត​ទទួល​បាន​២​ពិន្ទុ​ ស្មើ​​ទទួល​បាន​១​ពិន្ទុ​ ដូច្នេះ​កម្ពុជា​ស្ថិត​​បញ្ចប់​វគ្គ​ជម្រុះ​ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​ដោយ​មាន​៤​ពិន្ទុ​ ខណៈ​ម្ចាស់​ផ្ទះ​ភូមា​បាន​៦​ពិន្ទុ​ពេញ​ពី​ការ​ឈ្នះ​ទាំង​៣​ប្រកួត​ស្ថិត​នៅ​លេខ​១​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​បាន​ក្លាយ​ជា​ជើង​ឯក​រង​ AFC Asian Cup ​ហើយ​ប៉ាគីស្ថាន ​និង​ឥណ្ឌា​បាន​១​ពិន្ទុ​ដូច​គ្នា។

លទ្ធផល​ប្រកួត​ទាំង​អស់

ពេល​នោះ​កាសែត​​ The Straits Times ចេញ​ផ្សាយ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៧​​ដែល​ដាក់​ចំណង​ជើង​ថា​ កម្ពុជា​បង្ហាញ​ភាព​ខ្លាំង​យក​ឈ្នះ​ឥណ្ឌា។ ៣​គ្រាប់​ដែល​កម្ពុជា​យក​ឈ្នះ​ឥណ្ឌា​ដោយ​លទ្ធផល​​ ៣-១ គឺ​កីឡាករ​ ស៊ី ចេងអៀង​​ តែត​​​ចូល​ទី​បាន​សម្រេច​គ្រាប់​ទី​១​​នៅ​នាទី​ទី​៣៥​​ដែល​ជា​ការ​បញ្ជូន​បាល់​ដ៏​ល្អ​របស់​វីរបុរស​កម្ពុជា​ ប៉ែន ផាត។​

ចូល​វគ្គ​ទី​២​ កីឡាករ​កម្ពុជា​ សៀង ធារ៉ា ស៊ុត​បាន​​២​​គ្រាប់​ដើម្បី​នាំ​មុខ​ ៣-០ ដោយ​នៅ​នាទី​៥៧​រក​បាន​១​គ្រាប់​ និង​នាទី​៦០​បាន​១​គ្រាប់​ទៀត។ យ៉ាង​ណា​នៅ​ចុង​ម៉ោង​ ឥណ្ឌា​រក​បាន​១​គ្រាប់​ដោយ​កីឡាករ​ Kannan។

ការ​ប្រកួត​ជើង​ទី​១​​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩ ​កម្ពុជា​​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទទួល​​ស្វាគមន៍​ប៉ាគីស្ថាន​ ហើយ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ ប៉ាគីស្ថាន​ទទួល​កម្ពុជា​វិញ​ក្នុង​ជើង​ទី​២​នៃ​​យុទ្ធនាការ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ FIFA World Cup 2022 និង​​ 2023 AFC Asian Cup ​ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី៕

លទ្ធផល​ចាប់​ឆ្នោត​World Cup 2022 និង​​ 2023 AFC Asian Cup

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

មតិយោបល់