• 2019-04-16 07:23:50
  • បាល់ទាត់

Roma ​ហាម​កីឡាករ​ទាំង​អស់ មិន​ឱ្យ​ថត​រូប​ជាមួយ Drake ​ខ្លាច​នាំ​ស៊យ​

  • 2019-04-16 07:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Roma ​បាន​ហាម​កីឡាករ​ទាំង​អស់​ថត​រូប​ជាមួយ​តារា​ចម្រៀង​រ៉េប Drake ​រហូត​ដាច់​រដូវ​កាល​នេះ ​ក្រោយ​ពី​មាន​រឿង​ហេតុ​មិន​គួរ​ឱ្យ​ជឿ​មួយ​កើត​ឡើង។

គេ​កត់​សម្គាល់​ឃើញ​ថា​មួយ​រយៈ​នេះ ​ឱ្យ​តែ​កីឡាករ​ណា​ម្នាក់​ថត​រូប​បង្ហោះ​ជាមួយ Drake ​គឺ​តែងតែ​ចាញ់​ការ​ប្រកួត​ទាំង​អស់ មិន​ថា​ក្រុម​របស់​កីឡាករ​នោះ​ជួប​ជាមួយ​ក្រុម​ខ្សោយ​យ៉ាង​ណា​នោះ​ទេ។ តួ​យ៉ាង​ដូចជា Kurzawa ​របស់ PSG ​កីឡាករ Pogba ​របស់ Man Utd និង​​ខ្សែ​ប្រយុទ្ធ Aubameyang របស់ Arsenal ​ជា​ដើម​នោះ ​គ្រាន់តែ​បង្ហោះ​រូប​ភ្លាម​ជាមួយ​តារា​ចម្រៀង​រូប​នេះ ​ពួកគេ​លេង​ប្រកួត​ចាញ់​តែ​ម្ដង។

កត្ដា​នេះ​ហើយ បាន​ជា​ក្លឹប Roma ​បាន​ហាម​កីឡាករ​របស់​ខ្លួន​ទាំង​អស់​មិន​ឱ្យ​ថត ​និង​បង្ហោះ​រូប​ជាមួយ​តារា​ចម្រៀង Drake ​នេះ​ជា​ដាច់​ខាត ​ខ្លាច​ក្រែង​វាសនា​ដូច​កីឡាករ​របស់​ក្រុម​ដទៃ​ទៀត​ដែល​បរាជ័យ​ជាប់​រហូត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់