- 2019-03-23 16:51:14
- កីឡាផ្សេងៗ
កីឡាហាប់គីដូ លើកទិសដៅ៦ចំណុចសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០១៩
- 2019-03-23 16:51:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាហាប់គីដូ លើកទិសដៅ៦ចំណុចសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០១៩
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរហាប់គីដូ រៀបចំធ្វើមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ របស់ខ្លួន និងលើកទិសដៅ៦ចំណុចធំៗ ដើម្បីអនុវត្តន៍ក៏ដូចជាពង្រីកផ្សព្វផ្សាយបន្ថែមសម្រាប់ឆ្នាំថ្មីនាថ្ងៃម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ។
បើតាមលោក គង់ចាន់ ធីណា អគ្គលេខាធិការបានឲ្យដឹងថា សម្រាប់ចាស់ ២០១៨ កន្លងទៅនេះ សហព័ន្ធសម្រេចបានសមិទ្ធផលជាច្រើនមានដូចជាចូលរួមសកម្មភាពកីឡាផ្សេងៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ចូលរួមសកម្មភាពជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ក្រៅពីនេះ បើកវគ្គបណ្ដុះបណ្ដាល បង្កើតក្លឹបថ្មីៗ ពង្រឹងសមត្ថភាពគ្រូបង្គោល ចែកវិញ្ញាបនបត្រ និងបង្កើនទំនាក់ទំនងទាំងថ្នាក់ជាតិ អន្តរជាតិជាមួយស្ថាប័នផ្សេងផងដែរ។
អគ្គលេខាធិការ និងគ្រូបង្វឹករូបនេះបន្ថែមទៀតថា ទិសដៅ៦ចំណុចធំៗសម្រាប់ឆ្នាំ២០១៩ នេះរួមមាន៖
សហព័ន្ធនឹងខិតខំទំនាក់ទំនង និងបង្កើតក្លឹបនៅតាមរាជធានីខេត្តបន្ថែម
រៀបចំបណ្ដុះបណ្ដាលថ្នាលបន្ថែមទៀត
បង្កើនការផ្សព្វផ្សាយកីឡាហាប់គីដូឲ្យទូលំទូលាយ
ជួយពង្រឹងបច្ចេកទេសគ្រូបង្គោលតាមក្លឹប
បង្កើនទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ
នឹងព្យាយាមបង្កើនឲ្យមានការប្រកួតជើងឯក និងពានរង្វាន់ផ្សេងៗ
បញ្ជាក់ផងដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូ ធ្វើកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំថ្មីនេះកាលពីម្សិលមិញនៅលើដំបូលអគារសូហ្វតេនីស ក្នុងពហុកីឡដ្ឋានជាតិ៕