• 2019-03-22 07:27:40
  • ប្រដាល់

កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ ឡើង​សង្វៀន​ល្ងាច​នេះ​វិញ​ហើយ​ ក្រោយ​ឈប់​មួយ​រយៈពេល​ធំ​

  • 2019-03-22 07:27:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់ដៃ​ ម៉ឺន​ សុភា​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ល្ងាច​នេះ​ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ និង​រៀបការ​ប្រកួត​រួច​មក។​

កីឡាករ ម៉ឺន​ សុភា

ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ២០១៧​ ខាង​លើ​នេះ​ អាក់ខាន​ឡើង​សង្វៀន​យូរ​ដែរ​ហើយ​ បន្ទាប់​ពី​រូប​គេវិល​ត្រលប់​មក​ពី​ប្រទេស​បារាំង​ហើយ​មាន​របួស​ស្នង​ជើង​ និង​ដៃ។​ ក្រោយ​ពេល​សម្រាក​ព្យាបាល​របួស​រួច​មក​ ម៉ឺន​ សុភា​ បាន​បង្ហាញ​មុខ​ជា​ថ្មី​១ប្រកួត​ដែរ​ ប៉ុន្តែ​បាន​ត្រឹម​ស្មើ​ពិន្ទុ​កីឡាករ​ថៃ​ រួច​ក៏​សម្រេច​ចិត្ត​សម្រាក​ព្យាបាល​ខ្លួន​ និង​ថែ​ខ្លួន​ប្រាណ​រៀបការ​តែ​ម្ដង​ ដោយ​ផ្អាក​ប្រកួត​រហូត​ដល់​ពេល​នេះល្ងាចនេះ។​

របួសរបស់ ម៉ឺន សុភា ពីមុន

គេ​មើល​ឃើញ​ថា​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង​ជា​មួយ​ លោក​គ្រូ​ ធន់​ សុភា​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​លេង​គុន​ថៃ​នៅ​សង្វៀន​បាយ័ន។​

សុភា ពេលស្មើជាមួយ រ៉ារឿង

បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​របស់​សង្វៀន​បាយ័ន​ កម្មវិធី​គូបូតា​ ម៉ោង​៧​យប់​នេះ​ មាន​ពីរ​គូ​ ទី១​ ម៉ឺន​ មេឃា​ ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦០ ​Kg ​ ជា​មួយ​ថៃ​ Eakaumnuay Chhor. Chhorkaumnuay​ និង​គូ​ទី២​ ម៉ឺន​ សុភា​ ប៉ះ​ Khamlaipetch Phakthungchai​ ក្នុង​ទម្ងន់​ ៧២​ Kg៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់