- 2019-03-22 02:46:38
- កីឡាផ្សេងៗ
ស៊ីហ្គេម ២០២៣ សម្ដេចបញ្ជាក់ថានឹងធ្វើមុនការបោះឆ្នោតថ្នាក់ជាតិ
- 2019-03-22 02:46:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេម ២០២៣ សម្ដេចបញ្ជាក់ថានឹងធ្វើមុនការបោះឆ្នោតថ្នាក់ជាតិ
ចន្លោះមិនឃើញ
ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាការប្រកួតស៊ីហ្គេមឆ្នាំ២០២៣នឹងធ្វើឡើងនៅខែឧសភា ពោលគឺមុនពេលបោះឆ្នោតថ្នាក់ជាតិ។
ការរៀបចំស៊ីហ្គេម មុនបោះឆ្នោតនេះ គឺដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងក្រោយការបោះឆ្នោត។ មួយវិញទៀតនៅពេលនោះ វាចំពេលដែលផ្លូវល្បឿនលឿនសាងសង់រួចល្មម ហើយវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់កីឡាករផងដែរ ព្រោះកីឡាមួយចំនួននៅស៊ីហ្គេម នឹងលេងនៅឯខេត្តព្រះសីហនុផងដែរ។
ផ្លូវល្បឿនលឿនខាងលើនេះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕