• 2019-03-14 03:26:59
  • បាល់ទាត់

Lewandowski រិះគន់ Bayern លេង​ការពារ​ពេក​ទើប​ចាញ់

  • 2019-03-14 03:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​រិះគន់​​បច្ចេកទេស​លេង​របស់​​ក្លឹប​ខ្លួន Bayern Munich បន្ទាប់​ពី​ពូក​គេ​ធ្លាក់​ចេញ​ពី​ពាន Champions League ដោយ​សារ​ថ្វី​ជើង​របស់ Liverpool កាល​ពី​យប់​មិញ។

កីឡាករ​សញ្ជាតិ​ប៉ូឡូញ​មាន​អារម្មណ៍​ថា Bayern លេងក្នុង​ចំណុច​អវិជ្ជមាន ជា​ពិសេស​ការពារ​ពេក និង​បណ្ដោយ​ឲ្យ​ក្រុម Jurgen Klopp រក​បាន​ដល់​ទៅ​៣​គ្រាប់​នៅ​កីឡដ្ឋាន  Allianz Arena។ កាល​ពី​ជើង​ទី​មួយ Bayern ពិត​ជា​ពិបាក​រក​គ្រាប់​មែនទែន​នៅ​ទឹក​ដី Anfield ខណៈ​មក​ដី​ខ្លួន​ឯង​នៅ​តែ​​ពិបាក។

ក្រោយ​បរាជ័យ​ Lewandowski ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ Bayern បាន​លើក​ឡើង​ថា៖ "ប្រាកដ​ណាស់​ ពួក​យើង​ដឹង​​វា​គឺ​ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។ ប៉ុន្តែ​ការ​ប្រកួត​ទាំង​ពីរ​ជើង​ខ្ញុំ​គិត​ថា​យើង​លេង​ការពារ​ពេក។ ពួក​យើង​មិន​ព្យាយាម​ជំរុញ​ការ​ប្រយុទ្ធ​ដើម្បី​បង្កើត​ឱកាស​ទាំង​ការ​ប្រកួត​ទី​មួយ​និង​ទី​ពីរ"។

ជ័យជម្នះ​របស់ Liverpool បាន​ធ្វើ​ឲ្យ​​ក្រុម​អង់គ្លេស​៤​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​រួម​ជាមួយ Manchester United, Tottenham និង​ Manchester City។ ចំណែក​ក្រុម​ផ្សេង​​ៗ​៤​ទៀត​មាន​ដូច​ជា៖ Barcelona, Ajax, Juventus និងPorto។ ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុងក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​ ​ទីស្នាក់ការ​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ UEFA ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ Nyon ប្រទេស​ស្វីស​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់