• 2019-03-13 01:14:53
  • ព័ត៌មាន

សហព័ន្ធ​បង្ហាញ​រូប​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ពីលើ​អាកាស​ ស្អាត​មិន​ចាញ់​បរទេស​

  • 2019-03-13 01:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​កម្ពុជា​ហៅ​កាត់​ថា​ FFC នៅ​ព្រឹក​នេះ​បាន​បង្ហាញ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ពី​ការ​វិវត្តន៍​ចុង​ក្រោយ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​។

រូប​ថត​ដែល​ភាគ​ច្រើន​ផ្ដិត​យក​ពី​លើ​អាកាស​យ៉ាង​គួរ​ឲ្យ​ទាក់ទាញ​មាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ Facebook ដោយ​សារ​តែ​មើល​មួយ​ភ្លែត​ហាក់​បី​ដូចជា​កីឡដ្ឋាន​នៅ​តាម​បណ្ដា​ប្រទេស​នានា​ នៅ​អាស៊ី​ និង​អឺរ៉ុប។​

គួរ​បញ្ជាក់​ថា​ពហុ​កីឡដ្ឋាន​មរតក​តេជោ​មាន​ចំណុះ​ ជាង​៦​ម៉ឺន​នាក់​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២២ ហើយ​ការ​សាងសង់​នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣​របស់​កម្ពុជា៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់