- 2019-02-21 02:59:51
- បាល់ទាត់
Felix និយាយឡើងអេម ក្រោយអ្នកកាសែតក្រៅស្រុកម្នាក់សួររឿងទីលាន
- 2019-02-21 02:59:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Felix និយាយឡើងអេម ក្រោយអ្នកកាសែតក្រៅស្រុកម្នាក់សួររឿងទីលាន
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជាបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយឈ្នះមីយ៉ាន់ម៉ា ២-០ កាលពីយប់មិញ។ ក្រោយការប្រកួតអ្នកសារព័ត៌មានមកពីក្រៅស្រុកម្នាក់បានសាកសួរអំពីទីលានពហុកីឡដ្ឋានជាតិ។
ទាក់ទងរឿងនេះលោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា « ខ្ញុំធំដឹងក្ដីនៅអាហ្សង់ទីនក្នុងតំបន់មួយដែលមានទីលានលំបាកជាងនេះ។ សម្រាប់ខ្ញុំទីលាននេះវាល្អប្រសើរហើយ។ ប៉ុន្តែប្រសិនបើមានល្អជាងនេះទៀតក៏កាន់តែប្រសើរ »។
ទាក់ទងទីលាននេះដែរ លោក Soe Myat Min គ្រូជំនួយរបស់មីយ៉ាន់ម៉ាបានបញ្ចេញមតិថា ទីលានមានភាពលំបាកលេង។ ប៉ុន្តែមិនមែនលំបាកតែកូនក្រុមរបស់លោកទេគឺលំបាកទាំងអស់គ្នា។
សម្រាប់ពូល B នេះគឺកម្ពុជាស្ថិតនៅលេខ១ក្នុងពូល ទោះមិនទាន់ប្រកួតលើកទី៣ក៏ដោយ ពីព្រោះកម្ពុជាមាន ៦ ពិន្ទុ ស្របពេលមីយ៉ាន់ម៉ាមាន ១ ពិន្ទុ ម៉ាឡេស៊ីមាន ១ពិន្ទុ និង ឥណ្ឌូណេស៊ីមាន ២ ពិន្ទុ៕