• 2019-02-20 15:34:32
  • បាល់ទាត់

សម្ដី​មួយ​ឃ្លា​របស់​គ្រូ​កម្ពុជា​នេះ ​អ្នកគាំទ្រ​ពិត​ជា​​​សប្បាយ​ចិត្ត​

  • 2019-02-20 15:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ក្នុង​ព្រឹត្តិការណ៍ AFF U22 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ មីយ៉ាន់ម៉ា​ ២-០ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មុន​នេះ។

ក្រោយ​​ប្រកួត​ចប់​លោក Felix គ្រូ​បង្វឹក​របស់​កម្ពុជា​បាន​និយាយ​ថា « ជា​ការ​ពិត​ការ​កាន់​ឈើច្រត់​ឈរ​ប្រាប់​កូន​ក្រុម​​វា​មិន​ពិត​ជា​មិន​ស្រួល​ទេ​។ ​ខ្ញុំ​បាន​បដិសេធ​​​ទទួល​យក​ការ​វះកាត់​​សម្រាប់​របួស​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ចង់​មក​ទី​នេះ​ ដើម្បី​បញ្ជា​​កូន​ក្រុម​របស់​ខ្ញុំ»។

​ជ័យជម្នះ​ថ្ងៃ​នេះ​អ្នក​គាំទ្រ​កម្ពុជា​ពិត​ជា​សប្បាយ​ចិត្ត​ ហើយ​រូប​លោក​ក៏​សប្បាយ​ចិត្ត​ដូច​គ្នា​។ ភាព​ជោគជ័យ​នេះ​ដែរ​ក៏​ដើម្បី​ផ្ញើ​ជូន​កីឡាករ​ដែល​កំពុង​រង​របួស ហើយ​មិន​បាន​លេង​នៅ​លើ​ទីលាន។

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ហើយ បន្ទាប់​ពី​ឆ្លង​កាត់​ពីរ​ប្រកួត​រក​បាន ៦ ពិន្ទុ​ដោយ​ឈ្នះ​ទៅ​លើ​ក្រុម​ម៉ាឡេស៊ី ១-០ និង​ឈ្នះ​ទៅ​លើ​ក្រុម មីយ៉ាន់ម៉ា ២-០​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់