- 2019-01-21 03:03:22
- ប្រដាល់
ហ៊ុន ច័ន្ទរាជ្យ៖ Superlek ជាអ្នកប្រដាល់ក្បាច់ ចិត្រា ត្រូវតែហាត់ឲ្យខ្លាំងទើបអាចទៅរួច
- 2019-01-21 03:03:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុន ច័ន្ទរាជ្យ៖ Superlek ជាអ្នកប្រដាល់ក្បាច់ ចិត្រា ត្រូវតែហាត់ឲ្យខ្លាំងទើបអាចទៅរួច
ចន្លោះមិនឃើញ
ឡៅ ចិត្រា ត្រូវតែត្រៀមខ្លួនឲ្យបានល្អ និងខិតខំហ្វឹកហាត់ទ្វេដងទើបអាចទៅរួច ព្រោះកីឡាករម្ចាស់ផ្ទះ Superlek ចាត់ចូលលំដាប់ A លើប្រភេទទម្ងន់នេះហើយ និងជាអ្នកប្រដាល់វ៉ៃក្បាច់ម្នាក់ផងដែរ។ នេះជាការលើកឡើងរបស់គ្រូប្រដាល់ក្លឹប CTT ហ៊ុន ច័ន្ទរាជ្យ។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា ចិត្រា ប៉ះជើងខ្លាំងថៃ Superlek មិនមែនជាកីឡាករធម្មតាឡើយ ពោលគឺជាកីឡាករលំដាប់ A ម្នាក់ដែរនៅប្រទេសថៃ។ អ្នកប្រដាល់ថៃរូបនេះរឹងមាំ ចេញអាវុធធ្ងន់ គឺគេមានទាំងអស់។ សម្រាប់អ្នកប្រដាល់កម្ពុជា ឡៅ ចិត្រា ក៏មិនអន់ដែរ ពោលគឺលំដាប់ប្រទេសដូចគ្នា ប៉ុន្តែសម្រាប់ការប្រកួតនៅខែកុម្ភៈ ដាច់ខាតត្រូវតែត្រៀមខ្លួនឲ្យបានយូរបន្តិច អាចថាលែងប្រកួតនៅខ្មែរសិនក៏ល្អ និងខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងបំផុត។
អតីតអ្នកប្រដាល់ MMA ខាងលើនេះបន្ថែមទៀតថា បើអាចឈប់ប្រកួតក្នុងស្រុកសិនក៏ល្អដែរ ព្រោះខ្លាចមានរបួសចៃដន្យណាមួយមើលមិនឃើញ។ ក្រៅពីនេះផ្ដោតអារម្មណ៍ ១០០% តែលើការហ្វឹកហាត់ និងប្រកួតនៅកម្មវិធីធំ One Championship នេះសិនបានហើយ។
បញ្ជាក់ដែរថា កីឡាករកម្ពុជា ឡៅ ចិត្រា នឹងត្រូវឡើងសង្វៀន One Champinship នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ លើប្រភេទទម្ងន់ ៦១,២ គីឡូក្រាម ជាមួយម្ចាស់ផ្ទះថៃ Superlek៕