• 2019-01-17 04:34:24
  • ព័ត៌មាន

Morata ខិតជិត​ផ្ទេរ​ទៅ Atl Madrid ប្រសិន Chelsea រក​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​បាន

  • 2019-01-17 04:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Madrid កំពុង​ពិភាក្សា​ចុះ​កុងត្រា​ផ្ទេរយក​ខ្សែ​ប្រយុទ្ធ Alvaro Morata ពី​ក្លឹប Chelsea។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី Sky Sport។

Chelsea ចង់​ឲ្យ Atl Madrid ទិញ​យក Morata ផ្ដាច់ ដោយ​ចង់​បាន​ប្រាក់​មក​វិញ​ខ្លះ ក្រោយ​ទិញ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ពី Real Madrid តម្លៃ​កំណត់ត្រា​ក្លឹប​៧០​លាន​ផោន។ Chelsea ដាក់​តម្លៃ​កីឡាករ​វ័យ​២៦​ឆ្នាំ​ពេល​នេះ​គឺ​៤៥​លាន​ផោន។

សម្រាប់​ Morata ផ្ទាល់​​ចង់​ត្រលប់​ទៅ​ទីក្រុង Madrid វិញ ប៉ុន្តែ​អាស្រ័យ​លើ​ Chelsea រក​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​បាន​សិន។ តាម​ព័ត៌មាន​ចុងក្រោយ​កន្លង​ទៅ​តោខៀវ​ចាប់​អារម្មណ៍​ចង់​ខ្ចី​ជើង​កីឡាករ​អាហ្សង់ទីន Gonzalo Higuain ពី AC Milan ក្នុង​លក្ខខណ្ឌ​ទិញ​ផ្ដាច់។ Morata គ្មាន​ឈ្មោះ​សូម្បី​ជា​កីឡាករ​បម្រុង​ពេល Chelsea ឈ្នះ Newcastle ២-១ កាល​ពី​ថ្ងៃ​ សៅរ៍៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី