- 2019-01-12 03:33:57
- បាល់ទាត់
Solskjaer ជឿថា Rashford អាចឈានដល់ចំណុចកំពូលដូច Kane
- 2019-01-12 03:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Solskjaer ជឿថា Rashford អាចឈានដល់ចំណុចកំពូលដូច Kane
ចន្លោះមិនឃើញ
អ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United លោក Ole Gunnar Solskjaer និយាយថា Marcus Rashford អាចក្លាយជាកំពូលខ្សែប្រយុទ្ធ ដូច Harry Kane របស់ Spurs។
Rashford និង Kane ត្រូវប៉ះគ្នានៅថ្ងៃស្អែកនាកីឡដ្ឋាន Wembley ពេល Spurs ត្រូវស្វាគមន៍ Man Utd នៅ Premier League សប្ដាហ៍ទី២២។ United ឈ្នះ៥ប្រកួតជាប់គ្នា ក្រោមការដឹកនាំរបស់Solskjaer ចាប់តាំងមកកាន់ Old Trafford។
“ពួកយើងអាចនិយាយពី Harry Kane និងកម្រិតរបស់គេ។ Marcus មានសក្តានុភាពអាចឈានដល់កម្រិតនេះដូចគ្នា។ Marcus រំភើបដែលបានធ្វើការជាមួយគ្នា និងអាចក្លាយជាកំពូលខ្សែប្រយុទ្ធម្នាក់។ គេកំពុងតែខ្លាំងទៅៗ និងអាចជួយក្រុមឲ្យមានបាល់លេងកាន់តែល្អ"។ សម្ដី Solskjaer។ ក្នុងរដូវកាលនេះ Rashford វ័យ២១ឆ្នាំរកបាន៧គ្រាប់ហើយ៕