• 2019-01-14 02:25:04
  • ប្រដាល់

ក្បាច់គុន​ធ្វើ​ឲ្យ​អ្នក​ចម្រៀង​ Hip Hop ​សាំង​ សុខសេរី​ មាន​ភាព​ក្លាហាន​ក្នុង​ជីវិត​

  • 2019-01-14 02:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​អ្នក​ចម្រៀង​ Hip Hop​ ខ្មែរ​ សាំង​ សុខសេរី​ ឡើង​ឆាក​តន្ត្រី​ម្ដង​ៗ​ ដោយ​មាន​ភាព​ក្លាហាន​ និង​ទំនុក​ចិត្ត​ខ្ពស់​ ហេតុផល​ដោយ​សារ​បាន​ប្រឡូក​ក្នុង​ការ​សម្ដែង​ជា​យូរ​ឆ្នាំ​មក​ហើយ​ ក៏​អាច​ថា​បាន​មក​ហាត់​ក្បាច់គុន​នៅ​ក្លឹប​ Cambodian Top Team (CTT)​ បន្ថែម​ទៀតផង​ដែរ។​

អ្នកចម្រៀង​ សាំង​ សុខសេរី

តារា​ចម្រៀង​សម័យ​បែប​ Hip Hop​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ចំណាយ​ពេល​ហ្វឹកហាត់​ក្បាច់​គុន​នៅ​ក្លឹប​ Cambodian Top Team​ នេះ​រយៈពេល​ប្រហែល​ជា​ ២-៣​ ខែ​មក​ហើយ​ ខណៈ​គ្រូ​បង្វឹក​ទាំង​នោះ​សុទ្ធតែ​ជា​អ្នក​ល្បី​និង​ធ្លាប់​ប្រកួត​ពី​មុន​មក​ដូច​ជា​កីឡាករ​ រិន​ សារ័ត្ន​ រួម​ទាំង​កីឡា​ការិនី​ នៅ​ ស្រីពៅ​ ជា​ដើម។​ «ហាត់​ក្បាច់​គុន​បាន​ផ្លាស់​ប្ដូរ​ខ្ញុំ​ខ្លាំង​មែន​ទែន។​ កាល​នៅ​ក្មេង​ខ្ញុំ​ខ្សោយ​ណាស់​ អញ្ចឹង​ក្មេង​ដ៏​ទៃ​គេ​ធ្វើ​បាប​ខ្ញុំ។​ តែ​ឥឡូវ​ គ្មាន​អ្នក​ណា​ហ៊ាន​ទេ!»​ សម្ដី​របស់​ សុខសេរី​

រូបភាពរបស់ CTT

បន្ទាប់​ពី​ហ្វឹកហាត់​ពី​ហាត់​ក្បាច់គុន​ជា​មួយ​ក្លឹប​ល្បីឈ្មោះ​ CTT​ រួច​មក អ្នក​ចម្រៀង​ដែល​មាន​ថ្មីមាត់​រូប​នេះ​ មើល​ឃើញ​ថា​ខ្លួន​មាន​ភាព​ខុសប្លែក​ពី​មុន​ឆ្ងាយ​ ទាំង​រាងកាយ​ គំនិត​ស្មារតី​ ហើយ​ជា​ពិសេស​នៅ​ពេល​ដែល​ជួប​រឿង​ភ័យ​តក់ស្លុត​បែប​ណា​ក៏​មិន​ដូច​មុន​នោះ​ឡើយ។​ ក្រៅ​ពី​នេះ​ក៏ចេះស្នៀត​សម្រាប់​ប្រើប្រាស់​ការពារ​ខ្លួន​បាន​ច្រើន​ទៀត​ផង។​

រូបភាពរបស់ CTT

ក្រៅ​តែ​ពី​ហ្វឹកហាត់​ខ្លួន​ឯង​ អ្នក​សិល្បៈ​ម្នាក់​នេះ​រួម​ដៃ​គ្នា​ជា​មួយ​ក្លឹប​ប្រដាល់​ CTT​ និងសហការ​គ្នា​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយឈ្មោះ​ថា Tiny Toones​ ដែល​ជួយ​កុមារ​ដែល​រង​ហានិភ័យ​ខ្ពស់​ ដើម្បី​ឲ្យ​ពួកគេ​បាន​ហ្វឹកហាត់​ពង្រឹង​រាងកាយ​ និង​ស្មារតី​ផង​ដែរ។​

រំលឹក​ដែរ​ថា​ សាំង​ សុខសេរី​ ជា​តារា​ចម្រៀង​សម័យ​បែប​ Hip Hop​ នៅ​ប្រទេស​កម្ពុជា។​ តារា​ចម្រៀង​រូប​នេះ​តែងតែ​បង្ហាញ​មុខនៅ​តាម​កម្មវិធី​កម្សាន្ត​នានា​ ជា​ពិសេស​កម្មវិធី​សប្បុរសធម៌​តែ​ម្ដង៕​ ​

អត្ថបទ៖ Matias Andres

មតិយោបល់