• 2019-01-09 02:32:15
  • កីឡា​ផ្សេង​ៗ

កាន់តែពិសេស! ពហុកីឡដ្ឋាន​ត្រៀម​ស៊ីហ្គេម​ចាប់ផ្តើមដាក់កៅអីហើយ​

  • 2019-01-09 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​កំពុង​សាង​សង​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​​អាស៊ី​អាគ្នេយ៍​ ឬ​ Sea Games ឆ្នាំ​២០២៣​​បាន​ចាប់​ផ្តើម​​រៀប​ចំ​​ដាក់​កៅអី​អង្គុយ​ហើយ​ បន្ទាប់​ពី​កសាង​អស់​រយៈ​​ជា​ច្រើន​ខែ​កន្លង​មក។

ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មករា​នេះ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​មាន​ឯកឧត្តម​ ថោន ខុន​ជា​ប្រធាន​បាន​រៀប​ចំ​ពិធី​ដើម្បី​ដាក់​កៅអី។ ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ (Main Stadium)​អាច​ផ្ទុក​មនុស្ស​​បាន​ដល់​​៦ម៉ឺន​នាក់​ឯ​ណោះ​។ លក្ខណៈ​ពិសេស​​គឺ​​បើ​មាន​ករណី​ចាំបាច់​ណា​មួយ​នោះ​ ពហុកីឡដ្ឋាន​នេះ​អាច​ជម្លៀស​អ្នក​ចូលរួម​ទាំង​នោះ​ត្រឹម​រយៈ​ខ្លី​៧​នាទី​ប៉ុណ្ណោះ។​

ការ​កសាង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​​ជា​ដំណាក់​កាល​​ទី​២​ បន្ទាប់​ពី​ដំណាក់​កាល​ទី​១​ដែល​មាន​ទី​លាន​ហែល​ទឹក​ និង​ទី​លាន​កីឡា​ក្នុង​សាល​​ ព្រម​ទាំង​អគារ​ស្នាក់​នៅ​របស់​កីឡាករ​ កីឡា​ការិនី​ដែល​បាន​កសាង​រួច​កាល​ពី​ឆ្នាំ​២០១៧។ តាម​ការ​គ្រោង​ទុក​​ការ​កសាង​ដំណាក់​កាល​ទី​២​នេះ​នឹង​ប្រើ​ពេល​​៣​ឆ្នាំ​កន្លះ​ទើប​រួច​រាល់​ជា​ស្ថាពរ។

បន្ទាប់​ពី​ចប់​ដំណាក់​កាល​ទី​២ នឹង​បន្ត​ដំណាក់​កាល​ទី​៣​ដែល​ផ្តោត​លើ​​ទី​លាន​កីឡា​ផ្សេង​ៗ​ទៀត​​ដែល​នៅ​សេស​សល់៕

អត្ថបទ​អំពី​ការ​កសាង​ សូម​ចុចពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់