• 2019-01-03 04:52:39
  • បាល់ទាត់

ភ្នំពេញ​ក្រោន យក​បាន​កម្លាំង​ថ្មី​​ប្រេស៊ីល​២​រូប​ទៀត ក្នុង​​នោះ​ម្នាក់​ធ្លាប់​លេង​លីគ​ទី​៣ ន័រវែស​

  • 2019-01-03 04:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្នំពេញ​ក្រោន​បាន​​បង្ហោះ​វីដេអូ​បង្ហាញ​កីឡាករ​បរទេស​​ថ្មី​ ដែល​ជា​ជន​ជាតិ​ប្រេស៊ីល​​​ចំនួន​២រូប​ទៀត​ហើយ ​​គឺ​ខ្សែ​ប្រយុទ្ធ Darlan Martins និង​ខ្សែ​ការពារ​​កណ្ដាល​ Jhonata Sant'anna ​សម្រាប់​​​ចូល​រួម​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី ២០១៩ ។

ក្រុម​ភ្នំពេញ​ក្រោន (រូប​ចាស់)

​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ម្នាក់​ដែល​ធ្លាប់​លេង​នៅ​​ក្លឹប Arendal Fotball នៃ​លីគ​ទី​៣ របស់​ប្រទេស​​ន័រវែស​គឺ​កីឡាករ Darlan Martins កាល​ពី​ឆ្នាំ​២០១៧។ បើ​គិត​ទាំង​ពីរ​នាក់​នេះ​ទៀត​ ​ក្លឹប​ភ្នំពេញ​ក្រោន​បាន​នាំ​ចូល​កីឡាករ​បរទេស​ ដែល​​មាន​សញ្ជាតិ​ប្រេស៊ីល​ចំនួន​៤​រូប​ហើយ ខណៈ​ពីរ​រូប​មុន​គឺ ​Paulo Victor Soares ខ្សែ​ប្រយុទ្ធ​ និង​ម្នាក់​ទៀត​ឈ្មោះ​ Leonardo Oliveira Tavares ​ជា​អ្នក​ចាំ​ទី៕ ​

https://www.youtube.com/watch?list=UUPLAYER_PhnomPenhCrown&time_continue=2&v=RGAzx9xnXFE&fbclid=IwAR1e0yvhqHgDxf2xQOG3Xt9R_x2Jk2-LDSwPJ9e2-aeWX5NCCUtXJgcUn2Y

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់