• 2018-12-23 02:51:37
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វ៉ូវីណាម​​បើក​វគ្គ​សិក្សា​បង្កើន​សមត្ថភាព​ បាន​គ្រូ​ឧបទេស​កម្រិតលំដាប់​អន្តរជាតិ​មកទៀតផង

  • 2018-12-23 02:51:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បើក​វគ្គ​សិក្សា​ចៅក្រម ​អាជ្ញាកណ្ដាល​លំដាប់​អន្តជាតិ​រយៈពេល​៤​ថ្ងៃ​ ដើម្បី​ពង្រឹង​សមត្ថភាព​សិក្ខាកាម​ចូលរួម​ឲ្យ​រឹតតែ​ច្បាស់​ជាង​មុន​ទៅ​មិន​ថា​ការ​ប្រកួត​ជាតិ​ ឬ​អន្តជាតិ​នៅ​ពេល​ខាង​មុខ​ណា​មួយ​ក៏​ដោយ។​

រូបភាពសហព័ន្ធ

លោក​ អ៊ូ​ រតនា​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ពង្រឹង​សមត្ថភាព​ចៅក្រម​ អាជ្ញាកណ្ដាល​ ឲ្យ​រឹតតែ​ច្បាស់​អំពី​កិច្ច​ការងារ​ទាំង​អស់​នេះ​នៅ​លើ​ទីលាន​ប្រកួត​តែ​ម្ដង។​ ទៅ​តាម​ផែនការ​នោះ​គឺ​១ឆ្នាំ​ ត្រូវ​បង្កើត​ឲ្យ​មាន​វគ្គ​សិក្សា​នេះ​ម្ដង​ ដោយ​ឡែក​សម្រាប់​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​បាន​បង្កើត​ជា​វគ្គ​នេះ​ឡើយ​ជា​លើក​ទី២​ហើយ។​ សម្រាប់​វគ្គ​សិក្សា​នេះ​ទៀត​សោត​ មាន​លក្ខណៈ​ពិសេស​ជាង​លើក​ទី១​ទៅ​ទៀត​ ពោល​មាន​ការ​បង្ហាត់​បង្រៀន​ពី​គ្រូ​ឧបទេស​មក​ពី​វៀតណាម​ ដែល​លោក​ជា​គ្រូ​អាជ្ញាកណ្ដាល​លំដាប់​ពិភពលោក​ផង​ដែរ។​

រូបភាពសហព័ន្ធ

អនុប្រធាន​រូប​នេះ​បន្ថែម​ទៀត​ថា​ សិក្ខាកាម​ដែល​ចូលរួម​វគ្គ​សិក្សា​នេះ​គឺ​ចម្រុះ​មិន​ថា​គ្រូ​ ឬ​សិស្ស​នោះ​ទេ​ ពោល​គឺ​ចម្រុះ។​ វគ្គ​សិក្សា​នេះ​ដែរ​ នឹង​ជួយ​ឲ្យ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ បាន​ច្បាស់​អំពី​ច្បាប់​នៃ​ការ​ដាក់​ពិន្ទុ​ ងាយ​ស្រួល​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។​ ក្រៅ​ពី​នេះ​ក៏​អាច​ជា​ទុន​សម្រាប់​ពួកគេ​នៅ​ពេល​ដែល​ឈប់​ប្រកួត​អាច​ក្លាយ​ជា​អាជ្ញាកណ្ដាល​ចៅក្រម​បាន​ផង​ដែរ។​

រំលឹក​ដែរ​ថា​វគ្គ​សិក្សា​ចៅក្រម​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​កីឡា​វ៉ូវីណាម​នេះ​ធ្វើ​ឡើង​រុយៈពេល​៤​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៥​ ខែ​ធ្នូ​ ២០១៨។​ សិក្ខាកាម​ចូលរួម​សរុប​ទាំង​អស់​ ៥០នាក់​មក​ពី​៥ខេត្ត​ គឺ​កំពង់ចាម​ កំពង់ធំ​ ស្វាយរៀង​ ព្រៃវែង​ និង​ជុំវិញ​រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់