• 2018-12-05 04:29:56
  • កីឡា​ផ្សេង​ៗ

បរទេស​ស្គាល់​កម្ពុជា​ច្រើន ដោយសារ​កម្មវិធី​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​

  • 2018-12-05 04:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ​ក្រោម​ការ​ចូល​រួម​ពី​សំណាក់​អ្នក​គាំទ្រ​ប្រមាណ​១០ ៥០០​នាក់​មក​ពី​៧៦​ប្រទេស​ផ្សេង​គ្នា។

អ្នក​ស្រី Rosel Bec

ក្នុង​នោះ​ដែរ ​អ្នក​ស្រី Rosel Bec ​ជន​ជាតិ​អូស្ត្រាលី​ដែល​ជា​អ្នក​រត់​បាន​លេខ​១ ​វិញ្ញាសា​២១​គីឡូម៉ែត្រ ​បាន​បញ្ជាក់​ថា​ក្រុម​គ្រួសារ​អ្នក​ស្រី​មក​ចូលរួម​រត់​ម៉ារ៉ាតុង​នេះ​ទាំង​អស់​គ្នា ​ហើយ​នេះ​ក៏​ជា​លើក​ដំបូង​ដែល​អ្នក​ស្រី​បាន​ស្គាល់​កម្ពុជា តំបន់​អង្គរ​ដ៏​ល្អ​រុង​រឿង​នេះ​ផង​​ដែរ។

“នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ​ដែល​បាន​មក​ចូល​រួម​កម្មវិធី​រត់​ម៉ារ៉ាតុង​នេះ ​ហើយ​បាន​ស្គាល់​ប្រជាជន​កម្ពុជា ​និង​តំបន់​អង្គរ​នេះ។ ពួកគេ​ពិត​ជា​រស់​រាយ ​និង​ទទួល​ភ្ញៀវ​បាន​យ៉ាង​ល្អ។ ខ្ញុំ​ពិត​ជា​រំភើប​ដែល​បាន​ចូល​រួម​កម្មវិធី​មួយ​នេះ។ អរគុណ​សម្រាប់​អ្នក​រៀប​ចំ ដែល​បាន​បង្កើត​ការ​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ​ឡើយ”។ ​សម្ដី​របស់​អ្នក​ស្រី Rosel ដែល​ប្រើ​ពេល​១​ម៉ោង​២៨​នាទី ៤៥​វិនាទី ​រត់​២១​គីឡូម៉ែត្រ។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្ដម​បណ្ឌិត​ ថោង ខុន ​ រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​ក៏​និយាយ​ពី​ការ​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន​ដែរ ​ក្នុង​ការ​ប្រកួត​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ។ ឯកឧត្តម ​ក៏​អរគុណ​ដល់​ដៃ​គូ​សហការ​ដូចជា Manulife ​ជា​ដើម ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​កម្មវិធី​នេះ​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី