• 2018-11-30 02:59:39
  • កីឡា​ផ្សេង​ៗ

ពីរ​ចំណុច​ជោគជ័យ​ខ្លាំង​ ពី​ការ​​ប្រកួត​កាយសម្ព័ន្ធ​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី២​នេះ​

  • 2018-11-30 02:59:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី២​នេះ​ ទទួល​បាន​ជោគជ័យ​ខ្លាំង​ ហើយ​មាន​ការ​រីកចម្រើន​ខ្លាំង​មិន​ថា​ការ​ប្រកួត​ប្រជែង​របស់​កីឡាករ​ ឬ​ចៅក្រម​នោះ​ទេ។​

វគ្គ​សិក្សាចៅក្រម

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​មើល​ជាក់ស្ដែង​ឃើញ​ថា​ ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ឬ​ពាន​រង្វាន់​ ថោង​ ខុន​ នេះ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ និង​មាន​ការ​សហការ​គ្នា​បាន​ល្អ​ណាស់។​

អ្នក​ជំនាញ​ខាង​កាយសម្ព័ន្ធ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ទៀត​នោះ​ គឺ​ ចៅក្រម​ ធ្វើ​ការ​បាន​ល្អ​ជាង​មុន​ទៅ​ទៀត​ ស្ទើរ​តែ​គ្មាន​អ្វី​សោះ​ ក្នុង​ការ​ដាក់​ពិន្ទុ​ ឬ​មើល​កីឡាករ​នៅ​ពេល​ប្រកួត។​ ទាំង​នេះ​ដោយ​សារ​តែ​ ពួកគេ​បាន​ទៅ​សិក្សា​វគ្គ​ចៅក្រម​នៅ​ក្រៅ​ប្រទេស​ និង​មួយ​ចំនួន​ទៀត​ យក​ចិត្ត​ទុកដាក់​ខ្លាំង​នៅ​ពេល​ឆ្លងកាត់​វគ្គ​មួយ​ទៀត​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ប៉ុន្មាន​ថ្ងៃ​នេះ។​

ទិដ្ឋភាព​ពេលប្រកួត

ចំណុច​ល្អ​នៃ​ការ​ប្រកួត​មួយ​ទៀត​នោះ​ គឺ​ការ​ប្រកួត​ប្រជែង​របស់​កីឡាករ​ កីឡា​ការិនី​ ដែល​ចូលរួម​ ពួកគេ​ខំប្រឹង​ខ្លាំង​មែនទែន​ ដើម្បី​បាន​ឈ្នះ​ក្នុង​កម្មវិធី​ពាន​រង្វាន់​នេះ​ មិន​មែន​ជា​ការ​ប្រកួត​ចែក​មេដាយ​គ្នា​នោះ​ឡើយ​ ពោល​ជា​ការ​បញ្ចេញ​សមត្ថភាព​ពិត​ប្រាកដ​ទើប​អាច​ឈ្នះ​បាន។​

ទិដ្ឋភាព​ម្សិលមិញ

ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ឬ​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី២​នេះ​ បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​រយៈពេល​ ៦ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា​ ២០១៨​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់