• 2018-11-28 01:40:39
  • ព័ត៌មាន

ឡើង​វគ្គ​១៦​ក្រុម​យប់​មិញ​ Real ជាប់​កំណត់ត្រា​មួយ​ដែល​គ្មាន​ក្រុម​ណា​ធ្វើ​ដូច

  • 2018-11-28 01:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​របស់​ Gareth Bale និង​ Vázquez នៅ​វគ្គ​ទី​ពីរ​បាន​ជួយ​ឲ្យ​ Real Madrid យក​ឈ្នះ​ Roma ២ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ Champions League វគ្គ​សន្សំ​ពិន្ទុ​ពូល​ G។

ជ័យ​ជម្នះ​យប់​មិញ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​ស្ដេច​ស​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច​ទាំង​នៅ​សល់​១​ប្រកួត​មិន​ទាន់​បញ្ចប់​។​ គិត​ចាប់​ពី​រដូវ​កាល​២០០៣-០៤​មក​ Real តែង​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​រាល់​លើក​ដែល​មាន​តែ​ពួកគេ​មួយ​គត់​ធ្វើ​បាន​កំណត់ត្រា​នេះ។​​

Roma មិន​ដែល​ឈ្នះ​ Real Madrid សោះ​នៅ​៤​ប្រកួត​ចុង​ក្រោយ​ក្នុង​នោះ​ក៏​មិន​អាច​បំប៉ោង​សំណាញ់​ទី​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​នេះ​ដែរ។ ប្រកួត​បិទ​ពូល​ជើង​ឯក​ Champions League ១៣​សម័យ​កាល​ត្រូវ​ប៉ះ CSKA Moscow ដើម្បី​បង្គ្រប់​កិច្ច​ហើយ​ Roma ត្រូវ​ប៉ះ Plzen របស់​សាធារណរដ្ឋ​ឆេក៕ ​

អត្ថបទ៖ វីរ័ត្ន

មតិយោបល់