• 2018-11-27 01:32:58
  • កីឡា​ផ្សេង​ៗ

ស្រួង ភាវី​ឈ្នះ​ជើង​ឯក​ស្នូកឃ័រ​អាស៊ី​ជូនកម្ពុជា

  • 2018-11-27 01:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​កីឡា​ស្នូឃ័រ​កម្ពុជា ស្រួង ភាវី​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ពី​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ស្នូឃ័រ​អាស៊ី​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ។

ស្រួង ភាវី បាន​លេខ​១ (រូបថត៖ mkbn.mk.co.kr)

ភាវី​បាន​និយាយ​​ថា សហព័នកីឡា​ស្នូរយ័កប៊ីយ៉ា​កម្ពុជា​បាន​ជួយ​ និង​ខ្លួន​នាង​ផ្ទាល់​រីករាយ​ដែល​ប្រកួត​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅ​​ប្រទេស។ ពេល​នេះ​នាង​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​ឈ្នះ​ជើង​ឯក​ស្នូឃ័រ​អាស៊ី​ជូន​ប្រទេស​កម្ពុជា។

ស្រួង ភាវី បាន​អរគុណ​ដល់​សហព័ន្ធ​ និង​បង​ប្អូន​ពល​រដ្ឋ​កម្ពុជា​ដែល​បាន​គាំទ្រ​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​នាង​ក្នុង​អាជីព​មួយ​នេះ​ហរហូត​សុបិន​ក្លាយ​ជា​ការ​ពិត។

ស្រួង ភាវី (ស្តាំទី​២) (រូបថត៖ mkbn.mk.co.kr)
រូបថត ស្រួង ភាវី

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់