• 2018-11-19 02:58:50
  • បាល់ទាត់

Morata ខកឱកាស​ធំ​ បាល់​ជាង​៥​ម៉ែត្រ​គ្មាន​អ្នក​ចាំទី​ទាត់​អត់​ចូល

  • 2018-11-19 02:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Alvaro Morata បាន​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​រក​គ្រាប់​បាល់​ បន្ទាប់​​ពី​មិន​អាច​ទាត់​បញ្ចូល​ទី​​បាល់​ត្រឹម​ជាង​៥​ម៉ែត្រ​គ្មាន​អ្នក​ចាំ​ទី។

កីឡាករ​វ័យ​២៦​ឆ្នាំ​​ត្រូវ​បាន​​លោក  Luis Enrique ​ដាក់​លេង​ជា​ជម្រើស​ដំបូង ក្នុង​ការ​ប្រកួត​មិត្តភាព​អេស្ប៉ាញ​ឈ្នះ​បូស្នី ១-០ កាល​ពី​យប់​មិញ។ ក្នុង​ការ​ប្រកួត​ World Cup នៅ​ប្រទេស​រុស្សី​កន្លង​ទៅ Morata មិន​ត្រូវ​​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ទេ ដោយ​សារ​ធ្លាក់​ទម្រង់​លេង​ខ្លាំង។

យ៉ាងណាមិញ កាល​ពី​យប់​មិញ Morata បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​​ហួស​ចិត្ត​​ជា​ខ្លាំង ដោយ​សារ​ខកខាន​រក​គ្រាប់​ក្នុង​ឱកាស​​ធំ។ Marco Asensio ​បាន​ទទួល​បាល់​និង​ទាត់​សំដៅ​ទី តែ​ត្រូវ​អ្នក​ចាំទី​ទះ​ចេញ ហើយ​បាល់នោះ​បាន​ខ្ទាត់​ទៅ​ដល់​ជើង Morata តែ​គេ​បែរ​ជា​ខ្ជះខ្ជាយ​ទាត់​មិន​ចូល​ទី​ទៅ​វិញ។ គ្រាប់​បាល់​របស់​អេស្ប៉ាញ​​រក​បាន​ដោយ​កីឡាករ​វ័យ​ក្មេង Brais Mendez៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់