• 2018-11-15 11:36:00
  • បាល់ទាត់

Morata សារភាព​ថា​ ខ្លួន​ធ្លាប់​ចង់​ចេញ​ពី Chelsea

  • 2018-11-15 11:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea បាន​សារភាព​ថា​ ខ្លួន​ចង់​ចាកចេញ​ពី​ក្លឹប​ Chelsea កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​សម្ពាធ​ខ្លាំង​ពេក​ក្នុង​ការ​លេង​ នៅ​កីឡដ្ឋាន​ Stamford Bridge តែ​គេ​ប្ដូរ​ចិត្ត​វិញ​ ដោយ​សារ​តែ​ មាន​ជំនួយ​ពី​ពេទ្យ​ផ្លូវ​ចិត្ត។

Morata បាន​និយាយ​ថា​៖ " ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​ និង​គ្រួសារ​ថា​ ខ្ញុំ​ចង់​ដក​ឃ្លា​ពី​បាល់ទាត់។ ខ្ញុំ​រង​សម្ពាធ​ខ្លាំង​ ហើយ​ក្នុង​ស្ថានភាព​បែប​នេះ ខ្ញុំ​យល់​ថា​ បើ​ខ្ញុំ​មិន​ប្រាប់​ពួក​គេ​ទេ វា​នឹង​អាក្រក់​ជាង​ហ្នឹង​ទៀត។ ក្នុង​រដូវ​ក្ដៅ​នេះ ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា​ ខ្ញុំ​នឹង​រក​ក្លឹប​ណា​ ដែល​ខ្ញុំ​លេង​ដោយ​សប្បាយ​ចិត្ត​ម្ដង​ទៀត " ។

កីឡាករ​រូប​នេះ បាន​បន្ត​ថា​៖ " ប្រពន្ធ​ខ្ញុំ​សើច ហើយ​ថា​ ខ្ញុំ​និយាយ​ឆ្កួត​ៗ។ ពេល​នោះ​ហើយ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​នៅ​បន្ត​ទៀត។ ក្នុង​កាលៈទេសៈ​បែប​នេះ ខ្ញុំ​ទើប​តែ​ដឹង​ថា​ ខ្ញុំ​ត្រូវ​តែ​បង្វឹក​អារម្មណ៍ ព្រោះ​អី​វា​មិន​មែន​ហ្វឹក​ហាត់​កាយ​សម្បទា​មួយ​មុខ​ទេ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បន្ថែម​ទៀត​ថា​៖ " ការ​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ផ្លូវ​ចិត្ត​នេះ គឺ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​អវិជ្ជមាន​ ហើយ​សម្រាប់​ខ្ញុំ​ វា​ជួយ​កាត់​បន្ថយ​សម្ពាធ​ និង​ប្រមូល​អារម្មណ៍​ខ្ញុំ។ ពេល​នេះ ខ្ញុំ​សប្បាយ​ចិត្ត​នៅ Chelsea ជាង​លេង​នៅ ជម្រើស​ជាតិ​អេស្ប៉ាញ​ទៀត ហើយ​ខ្ញុំ​នឹង​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ចិត្តសាស្ត្រ​នៅ​ពេល​ក្រោយ​ផង​ដែរ "។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Morata បាន​ផ្ទេរ​ពី Real Madrid មក​ Chelsea នៅ​ឆ្នាំ ២០១៧​។ ក្នុង​ឆ្នាំ​នោះ​ដែរ​ កីឡាករ​អេស្ប៉ាញ​ជួប​បញ្ហា​ជា​ច្រើន​ដូច​ជា​ ការ​ស្លាប់​របស់​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ ហើយ​ប្រពន្ធ​ខ្លួន​ក៏​ពិបាក​ក្នុង​ការ​ពពោះ​ដែរ៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់