• 2018-11-14 02:45:44
  • ព័ត៌មាន

Spurs គ្រោង​ចំណាយ​​ប្រាក់​យក Steven Gerrard​ ថ្មី​មក​កាន់​អង់គ្លេស

  • 2018-11-14 02:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur គ្រោង​ចំណាយ​៣៥​លាន​ផោន​ទិញ​យក​កីឡាករ​អ៊ីតាលី​វ័យ​ក្មេង Nicolo Barella ដែល​ជា​ចាត់​ទុក​ថា​ជា Steven Gerrard​ ថ្មី​ មក​ជំនួស​កន្លែង​របស់ Mousa Dembele។

ខ្សែ​បម្រើ​របស់​បែលហ្ស៊ិក Dembele ពេល​នេះ​កំពុង​មាន​របួស​កជើង ពេល​Spurs យក​ឈ្នះ​ Wolves​ ៣-២ កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ ហើយ​គេ​ក៏​បាន​ហោះ​ទៅ​ប្រទេស​កាតារដើម្បី​ធ្វើ​ការ​ព្យាបាល​ជា​ពិសេស។

កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ Spurs មិន​បាន​ទិញ​ចូល​កីឡាករ​​ណា​មួយ​រូប​ឡើយ លោក Mauricio Pochettino កំពុង​តែ​គិត​គ្រោង​ចំណាយ​​ទិញ​កីឡាករ​ដំបូង​ក្នុង​ខាង​មករា​ខាង​មុខ។ Poch សង្ឃឹម​ថា តម្លៃ​៣៥​លាន​ផោន​នឹង​អាច​ទាក់​ចិត្ត​ក្លឹប Cagliari ​របស់​អ៊ីតាលី​ព្រម​លក់ Barella ​វ័យ​២១​ឆ្នាំ ប៉ុន្តែ​ពួក​គេ​ត្រូវ​ប្រជែង​ជាមួយ Liverpool ដើម្បី​ទិញ​កីឡាករ​វ័យ​ក្មេង​ខាង​លើ។

Nicolo Barella ចូល​លេង​ជា​អាជីព​បាន​៩៩​ប្រកួត និង​ទាត់​បញ្ចូល​ទី​បាន​៧​គ្រាប់។ គេ​ជា​យុវជន​ចេញ​ពី​ក្លឹប Cagliari ផ្ទាល់​ ហើយ​ធ្លាប់​ជាប់​​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​ក្រុម​ធំ​បាន​២​ដង បន្ទាប់​ពី​មាន​ការ​កោះហៅ​នៅ​ឆ្នាំ​២០១៨​នេះ៕

​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់