- 2018-11-13 03:13:23
- កីឡាផ្សេងៗ
មកស្វែងយល់បន្តអំពីឧបករណ៍កម្រាល របស់កីឡាកាយសម្ព័ន្ធកម្ពុជា
- 2018-11-13 03:13:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្វែងយល់បន្តអំពីឧបករណ៍កម្រាល របស់កីឡាកាយសម្ព័ន្ធកម្ពុជា
ចន្លោះមិនឃើញ
បន្ទាប់ពីប្រិយមិត្តទាំងអស់បានទស្សនាវីដេអូលើកមុនៗបង្ហាញអំពីឧបករណ៍សេះលោត រួចមកហើយនោះ និងដឹងអំពីការហ្វឹកហាត់ក៏ដូចជាការរៀបលេងរួចហើយ។ ឥលូវ Sabay សុំបង្ហាញឧបករណ៍មួយទៀតគឺ កម្រាល នេះជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ទាំង៦ លើវិញ្ញាសា Artistic នៃប្រភេទកីឡាកាយសម្ព័ន្ធ។
លោក ណយ ផាន់ណា គ្រូបង្វឹក និងជាអគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា បើចង់ឲ្យកីឡាករមួយរូបក្លាយខ្លួនជាអ្នកលេងលើឧបករណ៍កម្រាលនេះបានល្អ ត្រូវហ្វឹកហាត់ច្រើនដំណាក់កាលទៅតាមបច្ចេកទេសនិមួយៗដូចខាងក្រោម៖
ទី១ ការរៀបចំដងខ្លួនផ្អែកលើមូលដ្ឋានគ្រឹះ មានន័យថាការហាត់ដាំដូងទៅមុខ ទៅក្រោយ ត្រង់ចំណុចនេះកីឡាករទាំងអស់មុនចូលដល់លំហាត់ផ្សេងទៀតត្រូវតែអនុវត្តដូចនេះ ដើម្បីសម្រួលកម្ដៅសាច់ដុំដងខ្លួនបានល្អ ជាពិសេសជួយឲ្យសរសៃឆ្អឹងខ្នងបន្សាំបានល្អ។
ទី២ Streght forwardចំណុចនេះកីឡាករចាប់ផ្ដើមធ្វើលំហាត់ស្រាលៗទៅគឺ លោតខ្លួនត្រង់ទៅមុខ។
ទី៣ Streght forward twist លំហាត់នេះកីឡាករត្រូវរៀនលោតបង្វិលខ្លួនទៅជំហៀង។
ទី៤ Streght Backward កីឡាករត្រូវរៀនលោតខ្លួនត្រង់ទៅក្រោយ បន្ទាប់ពីធ្វើបានល្អហើយទើបឈានទៅលំហាត់ផ្សេងទៀត។
ទី៥ Streght Backward twist ចំណុចនេះស្រដៀងលំហាត់ខាងលើដែរ ដោយគ្រាន់តែខុសត្រង់ថា កីឡាករត្រូវលោតខ្លួនបង្វិល។
ទី៦ Round off haft turn dounbletude forward នេះជាលំហាត់ចុងក្រោយដែលកីឡាករហ្វឹកហាត់លំហាត់មុនៗបានល្អទើបចាប់ផ្ដើមចំណុចនេះ។