• 2018-11-05 01:14:51
  • ព័ត៌មាន

ស៊ុត​២​គ្រាប់​ឲ្យ​ក្រុម​ឈ្នះ​មែន​តែ​ Sarri ថា​ Morata មិន​ទាន់​រឹង​ជើង​

  • 2018-11-05 01:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alvaro Morata នៅ​មាន​សមត្ថភាព​ "ផុយ​ស្រួយ​" និង "​ត្រូវ​ការ​អភិវឌ្ឍ​បន្ថែម​" បើ​ទោះ​ជា​ស៊ុត​ចូល​២​គ្រាប់​ក៏​ដោយ​នេះ​បើ​តាម​សម្ដី​អ្នក​ចាត់ការ​ Chelsea លោក​ Maurizio Sarri។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​តែ​ម្នាក់​ឯង​ជួយ​ Chelsea ឈ្នះ​ Crystal Palace ៣​ទល់​នឹង​១​ ហើយ​ឡើង​លេខ​២​លើ​ Liverpool ក្នុង​តារាង​ Premier League។ Morata ស៊ុត​បញ្ចូល​ទី​សរុប​បាន​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤០​ប្រកួត​នៅ​លីគ​កំពូល​អង់គ្លេស។​

យ៉ាង​ណា​ចាប់​តាំង​ផ្ទេរ​ពី​ Real Madrid ក្នុង​ឆ្នាំ​២០១៧​កីឡាករ​វ័យ​២៦​ឆ្នាំ​មិន​ទាន់​លេង​ដល់​កម្រិត​កំពូល​របស់​ខ្លួន​នៅ​ឡើយ​​ ទោះ​ Chelsea បាន​ចំណាយ​លុយ​កប់​ពពក​ទិញ​យក​រូប​គេ​ក៏​ដោយ។​ បញ្ហា​នេះ Sarri បាន​និយាយ​ថា៖"ខ្ញុំ​មិន​ដឹង​ថា​សមត្ថភាព​របស់​គាត់​ខ្លាំង​ដល់​កម្រិត​ណា​ទេ​ Morata ត្រូវ​តែ​បង្ហាញ​ពី​សក្ដានុពល​ និង​ជំនឿ​ចិត្ត​របស់​ខ្លួន​ ព្រោះ​ពេល​ខ្លះ​គាត់​នៅ​ទន់ជ្រាយ"​៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់