• 2018-11-03 03:00:35
  • បាល់ទាត់

Jurgen Klopp ត្រៀម​ដៃ​២​​ទទួល​យក Dembele ប្រសិន​បើ Barcelona លែង​ត្រូវ​ការ​

  • 2018-11-03 03:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ទិញ​យក​ Ousmane Dembele របស់ Barcelona ប្រសិន​បើ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ឲ្យ​កីឡាករ​បារាំង​ចាកចេញ​ពី Camp Nou។ នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ ​Mundo Deportivo។​

កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​កៅអី​បម្រុង​បើ​ទោះ​ជា Lionel Messi មាន​របួស​ក្តី។ ភាព​ចម្រូងចម្រាស​របស់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​​និង​ក្លឹប​បាល់ទាត់​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ រហូត​ធ្វើ​ឲ្យ Barcelona ព្រមាន​ធ្ងន់ៗ​ថា​ Dembele ទៅ​ហាត់​មិន​ដែល​ទាន់​ពេល ហើយ អាច​នឹង​ចែក​ផ្លូវ​ជាមួយ​កីឡាករ​នេះ។

​​​Mundo Deportivo ជឿ​ថា​លោក​ Klopp ពិត​ជា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង Dembele តាំង​ពី​កីឡាករ​បារាំង​​នៅ​ក្លឹប Borussia Dortmund ប៉ុន្តែ​ខ្សែ​​ប្រយុទ្ធ​រូប​នេះ​បាន​ចាកចេញ​ទៅ​កាន់ Barcelona ក្នុង​តម្លៃ ១៣០ លាន​ផោន (ប្រហែល ១៦៨ លាន​ដុល្លារ) ដើម្បី​ជំនួស Neymar ដែល​​ផ្លាស់​ទៅ​លេង​នៅ PSG។

Ernesto Valverde គ្រូ​បង្វឹក​ Barcelona ដែល​បាន​ដាក់ Rafinha ដែល​ជា​រឿយៗ​លេង​នៅ​តំបន់​កណ្តាល​ឲ្យ​មក​លេង​ស្លាប​ស្តាំ​ជំនួស Dembele ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​ចាកចេញ​ពី​របស់​តារា​ជើង​ស៊ុត​វ័យ​ក្មេង​នឹង​​កាន់​តែ​ខិត​ទៅ​រក​ការ​ពិត៕

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់