• 2018-10-19 01:53:46
  • បាល់ទាត់

ទម្រង់​លេង​មិន​សូវ​ល្អ Chelsea ចង់​នាំ Icardi មក​ជំនួស Morata ក្នុង​ខែ​មករា​​

  • 2018-10-19 01:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ​ Chelsea កំពុង​សម្លឹង​ចង់​បាន​​ខ្សែ​ប្រយុទ្ធ​របស់​ Inter Milan កីឡាករ Mauro Icardi មក​ជំនួស​កន្លែង  Alvaro Morata ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​ខាង​មុខ​នេះ។

Chelsea ពេល​នេះ​ហាក់​បាត់​បង់​ទំនុក​ចិត្ត​លើ Morata ហើយ ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​សោះ ដោយ​ចង់​នាំ​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស។ Icardi បច្ចុប្បន្ន​ជា​​កីឡាករ​​មាន​ទីផ្សារ​ខ្ពស់ ប៉ុន្តែ​ Chelsea ​អាច​នឹង​ផ្ដល់​៩០​លាន​ផោន​ដើម្បី​យក​គេ​មក​អង់គ្លេស។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Morata ដូច​ជា​​លេង​មិន​ត្រូវ​ទម្រង់​សោះ​ក្នុង​បាល់ទាត់​អង់គ្លេស ចាប់​តាំង​​ពី​ផ្ទេរ​​មក Stamford Bridge កាល​ពី​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​៦៥​លាន​ផោន។ ប្រសិន​បើ​ការ​ចរចា​យក Icardi ​មិន​បាន​ ​លោក Maurizio Sarri នឹង​បក​ទៅ​ចាប់អារម្មណ៍​លើ​ Patrick Cutrone ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់ AC Milan៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់