• 2018-10-02 03:00:14
  • ព័ត៌មាន

Maradona ចង់​ឃើញ​ Messi ចូល​និវត្តន៍​ពី​អាហ្សង់ទីន​

  • 2018-10-02 03:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Maradona វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទទូច​ឲ្យ​ Lionel Messi ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ជា​ផ្លូវការ​ដោយ​មិន​បាច់​ខ្វល់ខ្វាយ​ពី​បាល់ទាត់​អន្តរជាតិ​តទៅ​ទៀត​ទេ។​

Messi និង​ក្រុម​ជើង​ខ្លាំង​នៅ​អាមេរិក​ឡាទីន​បាន​ខកចិត្ត​ក្រោយ​ខ្ទាត​ចេញ​ពី World Cup សារ​ជា​ថ្មី​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ធ្វើ​ឲ្យ​មាន​សម្ពាធ​ និង​ការ​រិះគន់​គ្រប់​ទិសទី​លើ​តារា​ឆ្នើម​ក្រុម​ Barcelona។ ជា​លទ្ធផល​គ្រូ​បង្វឹក Jorge Sampaoli ត្រូវ​អស់​ការងារ​ធ្វើ​ ហើយ​ Messi ខ្លួន​ឯង​សុំ​ដក​ខ្លួន​ពី​ជម្រើស​ជាតិ​មួយ​រយៈ​សុំ​ពេល​សម្រាក។​​

ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​លោក​ Lionel Scaloni ដែល​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ចំនួន​២​ប្រកួត​មក​ហើយ​ដោយ​សារ​មិន​ទាន់​បង្ហើប​ពី​ថ្ងៃ​រូប​គេ​ត្រឡប់​មក​វិញ។​ ចំពោះ​បញ្ហា​នេះ​ Maradona បាន​ផ្ដល់​យោបល់​ថា​ Messi មក​គួរ​មក​លេង​ Champions league វិញ​ឡើយ។​

"តើ​ខ្ញុំ​គួរ​និយាយ​អ្វី​ទៅ​ Messi គឺ​មាន​តែ​កុំ​ឲ្យ​គេ​ត្រឡប់​មក​វិញ​ ហើយ​ចូល​និវត្តន៍​តែ​ម្ដង។​ គ្រប់​គ្នា​តែងតែ​ទម្លាក់​កំហុស​ទៅ​ Messi ជា​និច្ច​ សម្រាប់​ពេល​នេះ​ទោះ​ក្រុម​អាយុ​ក្រោម​១៥​ឆ្នាំ​ចាញ់​ ក៏​ Messi ជា​អ្នក​ខុស​ដែរ។​ ខ្ញុំ​ចង់​ឲ្យ​ Messi ចូល​និវត្តន៍​ហើយ​ចាំ​មើល​ក្រុម​អាហ្សង់ទីន​អាច​ឈរ​ដោយ​គ្មាន​គេ​បាន​ឬ​អត់"។​ Maradona និយាយ​ដូច្នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់