• 2018-09-27 13:44:15
  • បាល់ទាត់

មាន​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់​សុខ​ចិត្ត​បន្ត​នៅ​ទី​នោះ​ថែម​មួយ​សប្ដាហ៍​​ដើម្បី​បាន​ជួប Totti

  • 2018-09-27 13:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ Francesco Totti កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទម្លាយ​ថា មាន​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់​សុខ​ចិត្ត​បន្ត​នៅ​ទី​នោះ​ថែម​មួយ​សប្ដាហ៍ ដើម្បី​បាន​ជួប​ខ្លួន។

Totti បាន​រម្លឹក​ថា ក្រោយ​អ៊ីតាលី​ឈ្នះ World Cup កាល​ពី​ឆ្នាំ ២០០៦ ខ្លួន​ស្ថិត​ក្នុង​ចំណោម​កីឡាករ​អ៊ីតាលី​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ Ribibbia នៅ​ទី​ក្រុង​រ៉ូម ព្រោះ​ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌​។

Totti បាន​ទម្លាយ​ថា នៅ​ពេល​នោះ ខ្លួន​បាន​មើល​ឃើញ​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់។ ទោះ​ជា​រួច​ទោស​មែន បុរស​នោះ​សុខ​ចិត្ត​បន្ត​ជាប់​ពន្ធនាគារ​រយៈ​ពេល ១ សប្ដាហ៍​បន្ថែម ដើម្បី​ជួប​ Totti។

ពេល​បាន​ឃើញ Totti ទោះ​ជា​មាន​ការ​រារាំង​ជា​ច្រើន​ក៏​ដោយ អ្នក​ជាប់​ពន្ធនាគារ​នោះ​បាន​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង រុល​ខ្លួន​មក​មុខ ដើម្បី​បាន​ថត​ជាមួយ​ខ្សែ​ប្រយុទ្ធ។

នៅ​ពេល​រម្លឹក​អំពី​ទិដ្ឋភាព​ទាំង​នេះ Totti បាន​និយាយ​ថា ខ្លួន​មិន​យល់​សោះ ហេតុ​អី​បាន​ជា ​អ្នក​ជាប់​ពន្ធនាគារ​នោះ តស៊ូ​ប្ដូរ​ផ្ដាច់​ដល់​ថ្នាក់​នេះ ដើម្បី​បាន​ថត​រូប​ជាមួយ​ខ្លួន។

Totti គឺ​ជា​វីរបុរស​របស់​ក្លឹប​ Roma។ អតីត​កីឡាករ​បាន​ចំណាយ​ពេល​ពេញ​មួយ​អាជីព​បាល់ទាត់​របស់​ខ្លួន​លេង​ឲ្យ​ក្លឹប​អ៊ីតាលី។ ក្នុង​រយៈ​ពេល ២៥ រដូវ​កាល​លេង​ឲ្យ​ក្លឹប​ អតីត​ខ្សែ​ប្រយុទ្ធ​ស៊ុត​ចូល ៣០៧ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៧៨៦ លើក។

កីឡាករ​បាន​រួម​ចំណែក​​ក្នុង​ការ​ជួយ​អ៊ីតាលី​ឲ្យ​ឈ្នះ World Cup ២០០៦ នៅ​អាល្លឺម៉ង់៕

ប្រភព៖ ASRoma ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់