• 2018-09-27 03:21:19
  • កីឡា​ផ្សេង​ៗ

ស្រួង ភាវី កំពុង​រៀប​ចំ​គម្រោង​ល្អ​មួយ​ជូន​កម្ពុជា​តែ...

  • 2018-09-27 03:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​ជម្រើស​ជាតិ​ប៊ឺយ៉ា​ និងស្នូកឃ័រ​កម្ពុជា ស្រួង ភាវី កំពុង​រៀប​ចំ​គម្រោង​បើក​សាលា​កីឡា​មួយ​នៅ​កម្ពុជា ប៉ុន្តែ​​​ខ្វះទីតាំង​។

​កីឡា​ការិនី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​​មាន​អ្នក​ចាំ​ជួយ​ឧបត្ថម្ភ​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េ ហើយ​ពេល​នេះ​កំពុង​ស្វែង​ទីតាំង​ល្អ​ណា​មួយ ដើម្បី​បើក​សាលា​កីឡា​។ ប៉ុន្តែ​គម្រោង​នេះ​វា​ធំ​ពេក ដែល​ត្រូវ​ការ​ទីតាំង​ធំ​ណា​មួយ និង​ពេល​វេលា​​ច្រើន​បន្តិច​ ដើម្បី​សិក្សា​ពី​គម្រោង​នេះ។ ​

កីឡា​ការិនី ស្រួង ភាវី

​​ម្ចាស់​មេដាយ​សំរឹទ្ធ​ពិភព​លោក​​កីឡា​ស្នូកឃ័រ​រូប​នេះ​បន្ថែម​ថា ​​បើ​គិត​មក​ដល់​ពេល​នេះ​​​​លោក​ស្រី​បាន​សិក្សា​ពី​ចំណុច​សំខាន់​ខ្លះៗ ដែល​ទាក់​ទង​ពី​ការ​បើក​សាលា​កីឡា​​។ ​មូលហេតុ​ដែល​អ្នក​ស្រី​ចង់​បើក​សាលា​កីឡា​នេះ​​គឺ​ដោយសារ​នៅ​កូរ៉េ​​មាន​អ្នក​​ចាំ​ជួយ​ឧបត្ថម្ភ​ស្រាប់ ​ពិសេស​គឺ​អាច​​​ជួយ​ដល់​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មាន​ភាព​រីក​ចម្រើន។ តែ​យ៉ាង​ណា​គម្រោង​នេះ​មិន​ទាន់​ប្រាកដ ១០០ % នៅ​ឡើយ ពី​ព្រោះ​វា​​ជា​គម្រោង​ដ៏​ធំ​មួយ ដូច្នេះ​ត្រូវ​ការ​សិក្សា​ឲ្យ​ច្បាស់​សិន។

កីឡា​​ការិនី ស្រួង ភាវី ជា​ជើង​ខ្លាំង​កីឡា​ស្នូកឃ័រ​នៅ​ប្រទេស​កូរ៉េ ហើយ​បាន​ចូល​ខ្លួន​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ជា​​លើក​ទី​១​កាល​ពី​ពេល​ថ្មី​ៗ​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​នៅ​ប្រទេស​ទួរគី ដែល​ជា​លទ្ធផល​គឺ​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍​នោះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់