• 2018-08-30 10:49:33
  • បាល់ទាត់

ក្មេងទេ តែ​មាន​មហិច្ឋតា​ខ្ពស់ បានជាប់​ទៅ​ហ្វឹកហាត់​នៅ​ថៃ ហើយចង់ខ្លាំងលើសគេទៀត

  • 2018-08-30 10:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​កម្ពុជា​ដែល​មាន​ទេពកោសល្យ​ពីរ​រូប ​ត្រូវបាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​ហ្វឹកហាត់​បាល់ទាត់ MILO Camp រយៈពេល​ ៤ថ្ងៃ ដែល​នឹង​ទទួល​បាន​ការ​ប​ណ្តុះ​បណ្ដាល​ដោយ​គ្រូបង្វឹក​មកពី​ប្រទេស​ថៃ និង​មកពី​ក្លឹប FC Barcelona ។

កីឡាករ​វ័យក្មេង​ទាំងពីរ​រូប​នេះ ដែល​មាន​អាយុ ១០​ឆ្នាំ ត្រូវបាន​ជ្រើសរើស​ចេញពី​ក្នុង​ចំណោម​ក្មេងៗ​ដែល​មាន​ទេពកោសល្យ​ទា​ត់បាល់​ល្អ​បំផុត​ក្នុងប្រទេស​កម្ពុជា​។ មាន​ការ​សង្ឃឹម​ទុក​ថា វ​គ្គប​ណ្ដុះ​បណ្ដាល​នេះ​នឹង​ជួយ​ពួកគេ​ក្នុង​ការ​អភិ​វ​ឌ្ឍ​ជំ​នា​ញ​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀ​ត ហើយ​ពួកគេ​អាច​ចែក​រំលែក​នូ​វ​ចំ​ណេះ​ដឹង ជំនាញ​ដែល​ទទួល​បាន​នេះ​ទៅដល់​មិត្តភ័ក្ដិ និង​មិត្ត​រួម​ក្រុម​ក្រោយពេល​ដែល​ពួកគេ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។

ផ្តើម​ចេញ​ពី​ការ​បង្កើត​ភាព​ជា​ដៃគូ​រវាង ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន Nestlé និង FC Barcelona ការ​បោះជំរំ​ហ្វឹកហាត់​នេះ គឺជា​ឱកាស​ថ្មី សម្រាប់​កីឡាករ​វ័​យ​ក្មេង​ចំ​នួន ៥២ នាក់ ដែល​មាន​អាយុ​ច​ន្លោះ​ពី ៧-១២ ឆ្នាំ នឹង​ត្រូវ​បាន​ជ្រើសរើស ដើម្បី​មានឱកាស​ធ្វើ​ដំណើរ​ទៅកាន់ Barcelona នា​ខែតុលា ខាងមុខ​នេះ សម្រាប់​វ​គ្គ​ហ្វឹកហាត់​ដែល​ធ្វើឡើង​ដោយ​គ្រូ​បង្វឹក​លំ​ដាប់​កំ​ពូ​លៗ​របស់​ក្លឹប​មួយ​នេះ​។

កម្មវិធី​ហ្វឹកហាត់​នេះ អាច​កើតមានឡើង​ក៏​ដោយសារ​ភាពជា​ដៃគូ​រវាង ម៉ៃ​ឡូ នៃ​ក្រុមហ៊ុន Nestlé និង FC Barcelona ដែល​បាន​បង្កើតឡើង​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​កុមារ​នៅ​ទូទាំង​ពិ​ភព​លោក​ទាំងអស់​ឱ្យ​ចូលរួម​លេង​កីឡា​ឲ្យ​បាន​ច្រើន និង​ដើម្បី​ជួយ​លើកតម្កើង និង​ឱ្យ​តម្លៃ​ដល់​ក្លឹប FC Barcelona ក៏ដូចជារៀន​ពីរបៀប​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ​។

ដោយ​មាន​ការ​គាំទ្រ​ពី MILO អត្ត​ពលិក​កម្ពុជា​ទាំងពីរ​រូប​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជាមួយ​តំ​ណា​ង​ចូលរួម​មកពី​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ការ​បោះជំរំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្លឹប PTT Bluewave Chonburi Futsal Club ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ​។

ឯកឧត្តម អ៊ុក សិទ្ធី​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា បាន​ថ្លែង​ឲ្យ​ដឹងថា លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ឃើញ​អត្ត​ព​លិក​កម្ពុជា ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​លើក​ដំបូង​។ លោក​បាន​និយាយ​ថា៖ "​បាល់ទាត់ ជា​កីឡា​មួយ​ប្រភេទ​ដែល​កំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រភេទ​កីឡា​ម្យ៉ាង​សម្រាប់​ប​ង្រៀន​ក្មេងៗ​នូ​វ​បំណិន​ជីវិត​សំ​ខាន់ៗ​ជាច្រើន​។

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់