• 2018-08-08 02:41:40
  • បាល់ទាត់

Bale និង Asensio រួម​ចំណែក​ធំ​ជួយ Real ឈ្នះ Roma នៅ​ពាន ICC មុន​នេះ

  • 2018-08-08 02:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ទី​៣​ Real Madrid បាន​យក​ឈ្នះ​ក្លឹប​ខ្លាំង​នៅ​អ៊ីតាលី Roma ក្នុង​លទ្ធផល ២-១ ក្នុង​ពាន​រង្វាន់​មិត្តភាព International Champions Cup មុន​នេះ​បន្តិច​នៅ​សហរដ្ឋអាមេរិក។

ការ​ប្រកួត​ក្រុម​ទាំង​ពី​​បាន​ដាក់​ជម្រើស​ដំបូង​ដូច​គ្នា ដើម្បី​សាកល្បង​សមត្ថភាព​កីឡាករ ក្រោយ​សម្រាក​ជា​ច្រើន​ថ្ងៃ។ ចាប់​ផ្ដើម​លេង​បាន​តែ​២​នាទី​ខ្សែ​ប្រយុទ្ធ Marco Asensio រក​បាន​មួយ​គ្រាប់​ជួយ​ Real នាំ​មុខ​មុន​ ១-០។ ​នាទី​ទី​១៥ Gareth Bale បាន​បន្ថែម​មួយ​គ្រាប់​ទៀត ធ្វើ​ឲ្យ​ក្លឹប​មក​ពី​អេស្ប៉ាញ​កាន់​តែ​កក់​ក្ដៅ។

ឈាន​ដល់​វគ្គ​ទី​ពីរ ក្រុម​ទាំង​ពីរ​បាន​ប្ដូរ​កីឡាករ​ក្មេង​ៗ​​ច្រើនឲ្យ​ចូល​លេង ទុក​ជម្រើស​ដំបូង​ឲ្យ​សម្រាក។ ការ​ប្រកួត​អូស​បន្លាយ​ដល់​នាទី​៨៣ ទើប Roma រក​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ Kevin Strootman។ តែ​មួយ​គ្រាប់​នេះ​មិន​គ្រប់គ្រាន់​ឡើយ យប់​ការ​ប្រកួត Real Madrid ឈ្នះ Roma ២-១៕ ​​​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់