• 2018-08-07 23:05:00
  • វិភាគ

កាក់កប! ត្រឹម​២​រដូវ​កាល​ចុងក្រោយ Monaco លក់​កីឡាករ​បាន​​៥៥០​លាន​អឺរ៉ូ

  • 2018-08-07 23:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​បាល់ទាត់ ក្រឡេក​មើល​​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​​ក្លឹប​ជើង​ឯក Ligue 1 រដូវ​កាល​២០១៦-១៧ Monaco ហាក់​កាក់កប​ខ្លាំង​នឹង​ការ​លក់​កីឡាករ​ខ្លួន​ចេញ ដោយ​មិន​ខ្លាច​តុល្យភាព​ក្នុង​​ក្រុម​ប្រែប្រួល។

Thomas Lemar

ជា​ការ​ពិត​បាល់ទាត់​​ក្រៅ​ជា​ប្រភេទ​កីឡា វា​ក៏​ជា​ផ្នែក​ពាណិជ្ជកម្ម​មួយ​នៃ​ក្បាល​ម៉ាស៊ីន​​របស់​​សេដ្ឋី​ដែល​ជា​អ្នក​គ្រប់គ្រង​ក្លឹប​នីមួយ។ ដូច្នេះ​មុន​នឹង​គេ​​សម្រេច​ចិត្ត​ទិញ​ឬ​លក់​កីឡាករ​ សុទ្ធ​តែ​ជា​ផ្នែក​ក្នុង​គម្រោង​របស់​​ក្លឹប អាច​និយាយ​បាន​ថា​ មិនមែន​ចេះ​តែ​ធ្វើ​តាម​អំពើ​ចិត្ត​នោះ​ទេ។

ក្នុង​បាល់ទាត់​ពេល​នេះ Monaco អាច​ចាត់​ទុក​ជា​ក្លឹប​កំពុង​ជោគជ័យ​​ក្នុង​ការ​លក់​កីឡាករ​ចេញ។ មូលហេតុ ព្រោះ​​កីឡាករ​របស់​ពួក​គេ​នីមួយ​​ៗ​​ទើប​តែ​មាន​អ្នក​ស្គាល់​ប្រមាណ​ជា​២​ឆ្នាំ​ចុងក្រោយ​នេះ​ទេ ប៉ុន្តែ​​ការ​លក់​ចេញ​ទទួល​បាន​​ថ្លៃ​ចំណេញ​កប់​ពពក។ តាម​តួ​លេខ​២​រដូវ​កាល​ចុងក្រោយ​ក្លឹប​ដែល​មាន​ប្រធាន​ជា​អ្នក​ជំនួស​រុស្សី​លោក Dmitry Rybolovlev លក់​កីឡាករ​បាន​៥៥០​លាន​អឺរ៉ូ។

Kylian Mbappe ជា​កីឡាករ​ដែល​ Monaco លក់​បាន​ថ្លៃ​ជាង​គេ​ឲ្យ​ទៅ PSG បាន​១៨០​លាន​អឺរ៉ូ។ Thomas Lemar (Atlético Madrid តម្លៃ​៧០​លាន​អឺរ៉ូ) Benjamin Mendy (Man City តម្លៃ​៥៧,៥​លាន​អឺរ៉ូ) Bernardo Silva (Man City តម្លៃ​៥០​លាន​អឺរ៉ូ) Fabinho (Liverpool តម្លៃ​៤៥​លាន​អឺរ៉ូ​និង Tiemoue Bakayoko (Chelsea តម្លៃ​៤០​​លាន​អឺរ៉ូ) អ្នក​ទាំង​អស់​នេះ​ជា​កីឡាករ​ Monaco លក់​ចំណេញ​បាន​ច្រើន​ជាង​គេ។ ​ ក្រៅ​ពី​ការ​លក់​កីឡាករ​សំខាន់​ៗ​ចេញ​ Monaco នៅ​តែ​មិន​ញញើត ថែម​ទាំង​លក់​កីឡាករ​កម្រិត​មធ្យម​ច្រើន​រូប​ទៀត​ដែល​គ្រប់​គ្នា​មិន​ចាប់​អារម្មណ៍។ Terence Kongolo និង​ Adama Diakhaby បាន​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Huddersfield ក្នុង​តម្លៃ​ខ្លួន​២០​និង​១០​លាន​អឺរ៉ូ។ Ghezzal (១៤​លាន​អឺរ៉ូ), Joao Moutinho (៥,៥លាន​អឺរ៉ូ​) និង Soualiho Meite (១០​លាន​អឺរ៉ូ) ​ទៅ​លេង​នៅ​ Leicester, Wolverhampton និង Torino។

បាត់​កីឡាករ​ល្អ​កាន់​តែ​ច្រើន តើ Monaco នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ទៀត​​ឬ​យ៉ាងណា​ក្នុង​លីគ ខណៈ​រដូវ​កាល​មុន​ពួក​គេ​ឈរ​លេខ​២​នៅ Ligue 1 ក្រោម​ PSG ១៣​ពិន្ទុ៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់