• 2018-07-27 23:09:00
  • ព័ត៌មាន

នេះ​ពេល​វេលា​ Revenge Team កម្ពុជា​​​មាន​​៤​ប្រកួត​ថ្ងៃ​​ស្អែក​

  • 2018-07-27 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​អេឡិចត្រូនិក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ Revenge Team ត្រូវ​ប្រកួត​ថ្ងៃ​នេះ​ហើយ​ក្នុង​ព្រឹត្តិការណ៍​ជើង​​ឯក​​ Hyperplay ​ក្នុង​វិញ្ញាំសា​ League of Legends នៅ​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​ស្អែក​នេះ។

ក្រុម Revenge Team ពេល​ចេញ​ពី​​ភ្នំពេញ​ម្សិល​មិញ​

ក្រុម​ Revenge Team របស់​កម្ពុជា​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តាំង​ពី​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​ស្ថិត​នៅ​ក្នុង​ពូល​ A​ ដែល​មាន​​ក្រុម​ខ្លាំង​​ថៃ​ ម្ចាស់​ផ្ទះ​សិង្ហបុរី​ ហ្វីលីពីន​ និង​ប្រ៊ុយណេ។ ចំណែក​ពូល​ B ក៏​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ដែរ​គឺ​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ វៀតណាម​ ឡាវ និង​មីយ៉ាន់ម៉ា​។ ការ​ប្រកួត​ក្នុង​ពូល​ត្រូវ​ធ្វើ​ឡើង​​២​ជុំ​​គឺ​​ក្រុម​នីមួយ​ៗ​ត្រូវ​ប្រកួត​គ្នា​២​ដង​​ទើប​ស្វែង​រក​ក្រុម​​​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត។

ខាង​ក្រោម​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជុំ​ទី​១ ថ្ងៃ​ទី​២៩​ ​កក្កដា​ ២០១៨​

  • ហ្វីលីពីន​ Vs កម្ពុជា វេលា​ម៉ោង​ ១២​ថ្ងៃ​ត្រង់​​
  • កម្ពុជា​ Vs ថៃ វេលា​ម៉ោង ២​រសៀល​​​
  • សិង្ហបុរី​ vs កម្ពុជា វេលា​ម៉ោង ៧​យប់​​​
  • កម្ពុជា​ vs ប្រ៊ុយណេ វេលា​ម៉ោង ៩​កន្លះ​យប់​​​

កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជុំ​ទី​២​ ថ្ងៃ​ទី​៣០​ កក្កដា​ ២០១៨​

  • ប្រ៊ុយណេ​ Vs កម្ពុជា វេលា​ម៉ោង​១១​ព្រឹក​​​​
  • កម្ពុជា​ vs សិង្ហបុរី វេលា​ម៉ោង ១​រសៀល​​​​
  • ថៃ​ vs កម្ពុជា វេលា​ម៉ោង ៦​ល្ងាច​​​​
  • កម្ពុជា​ Vs ហ្វីលីពីន​ វេលា​ម៉ោង​យប់​​

ក្រុម​ការងារ​ខ្ញុំ​នឹង​ផ្សាយ​ជូន​ព័ត៌មាន​ស្តី​ពី​ការ​ប្រកួត​ និង​លទ្ធផល​​ជា​បន្ត​បន្ទាប់​ទៀត។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់