• 2018-07-11 08:20:28
  • កីឡា​ផ្សេង​ៗ

មូលហេតុ​ចម្បង​ ឈឿន​ សុខដែន​ បាន​ឱកាស​ទៅ​ហាត់​នៅ​ប្រទេស​ចិន​

  • 2018-07-11 08:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កាយ​សម្ព័ន្ធ​កម្ពុជា​ សម្រេច​បញ្ចូន​កីឡាករ​វ័យ​ក្មេង​ ឈឿន​ សុខដែន​ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ រយៈពេល​ជាង​១ខែ​ ព្រោះ​គ្រប់​អាយុ​ត្រូវ​ប្រកួត​នៅ​ Asian Game​ មាន​សមត្ថភាព​លេចធ្លោ​ និង​មាន​ពេលវេលា​សមស្រប។​

ឈឿន​ សុខដែន​

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កាល​ដែល​សហព័ន្ធ​ជ្រើសរើស​កីឡាករ​ ឈឿន​ សុខដែន​ នេះ​ ក្រោម​ហេតុ​ផល​ អាយុ​ត្រូវ​ទៅ​និង​ការ​កំណត់​ ១៨​ឆ្នាំ​ឡើង​ទៅ​ អាច​ប្រកួត​កម្មវិធី​ Asian Game​ ខែ​សីហា​ ខាង​មុខ។​ ហេតុផល​មួយ​ទៀត​នោះ​កីឡាករ​ខាង​លើ​នេះ​ មាន​សមត្ថភាព​ល្អ​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ប៉ុន្មាន​រូប​ផ្សេង​ទៀត​ ប៉ុន្តែ​ពួកគេ​ខ្លះ​មាន​របួស​ពេល​ហ្វឹកហាត់​ថ្មី​ៗ​នេះ​ និង​ខ្លះ​ទៀត​ជាប់​ប្រលង​ថ្នាក់​ទី១២។​

ជើង​ចាស់​ខាង​កីឡា​កាយសម្ព័ន្ធ​ខាង​លើ​បន្ត​ថា​ គោល​បំណង​បញ្ជូន​ទៅ​ហ្វឹកហាត់​នេះ​ដែរ​ គឺ​ចង់​បង្កើន​សិទ្ធ​ផល​ និង​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ល្អ​ជាង​នេះ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ Asian Game​ បើ​ទោះ​ជា​មិន​អាច​ឈ្នះ​ដៃគូ​ពេល​ប្រកួត​ក្ដី​ ប៉ុន្តែ​ក៏​វា​ប្រសើរ​ ហើយ​មិន​ដាច់​ឆ្ងាយ​ពី​ប្រទេស​ដទៃ​ឡើយ។​

ឈឿន​ សុខដែន​ ថតរូបជុំ​គ្នា

រំលឹក​ដែរ​ថា​ កីឡាករ​ ឈឿន​ សុខដែន​ ត្រូវ​បាន​សហ័ន្ធ​កាយសម្ព័ន្ធ​កម្ពុជា​បញ្ចូន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រយៈ​ពេល​ជាង​​១ខែ​ ទើប​វិល​ត្រលប់​មក​វិញ​ ហើយ​កីឡា​មួយ​នេះ​ក៏​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវធី​ Asian Game ឆ្នាំ​២០១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ នា​ខែ​ក្រោយ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី