• 2018-07-04 04:28:46
  • ប្រដាល់

ពេជ្រ ​ម្ទេសខ្មាំង​ ប្រាប់​ចំណុច​ខ្វះខាត​មួយ​ចំនួន​ ដែល​មិន​អាច​ឈ្នះ​កីឡាករ​វៀតណាម​

  • 2018-07-04 04:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ទាំង​សកល​ និង​គុន​ខ្មែរ​ ពេជ្រ ​ម្ទេសខ្មាំង​ លើក​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​របស់​គេ​ ដែល​មិន​អាច​វ៉ៃ​ឈ្នះ​កីឡាករ​វៀតណាម​ នា​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​ស្ដេច​ថៃ​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​នៅ​មាន​ចំណុច​ច្រើន​ដែរ​មិន​អាច​ឈ្នះ​នា​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ ភាព​រហ័សរហួន​ ចង្វាក់​ចេញចូល​នៅ​យឺត​ជាង​គេ​ ចំណុច​នេះ​ហើយ​ដែរ​គេ​មាន​ប្រៀប​ជាង​ ខណៈ​បច្ចេកទេស​ក៏​ល្អ​ថែម​ទៀត។​ បើ​កម្លាំង​ និង​ទឹកចិត្ត​ប្រយុទ្ធ​មិន​ចាញ់​គ្នា​នោះ​ទេ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​ថ្មីៗ​នេះ​បន្ថែម​ថា​ ដោយ​សារ​កីឡាករ​កម្ពុជា​ក៏​ដូច​ជា​រូប​គេ​ផ្ទាល់​មិន​សូវ​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ឯ​ក្រៅ​ប្រទេស​បាន​ច្រើន​ ដូច្នេះ​ហើយ​សមត្ថភាព​មិន​អាច​រីកចម្រើន​ខ្លាំង​នោះ​ទេ។​ ពោល​គឺ​ហាត់​ជា​មួយ​កីឡាករ​ក្នុង​ស្រុក​សុទ្ធតែ​មាន​កម្រិត​បច្ចេកទេស​នៅ​ក្រោម​ខ្លួន​ ហេតុ​នេះ​ហើយ​មិន​អាច​ទទួល​បាន​បច្ចេកទេស​ថ្មី​ល្អ​ៗ​ថែម​ទៀត​ទេ។​ បើ​បាន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជា​មួយ​កីឡាករ​ល្អ​ៗ​នោះ​ គឺ​អាច​មើល​ពី​ចង្វាក់​ក៏​ដូច​ជា​បច្ចេកទេស​ថ្មីៗ​ទៀត។​

ផល​ សោភ័ណ្ឌ និង​កីឡាករថៃ
ពេជ្រ ម្ទេសខ្មាំង ពេលប្រកួត​ជើងឯកថ្នាក់ជាតិ​

កត្តា​មិន​ការ​ប្រកួត​ក្នុង​ស្រុក​ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែរ​ ដែល​ធ្វើ​ឲ្យ​ក្រុម​កីឡាករ​កម្ពុជា​មិន​មាន​ភាព​រីកចម្រើន​ បាន​ត្រឹម​តែ​ហាត់​ទុក​ចោល​ប៉ុណ្ណោះ។​ បើ​បាន​ប្រកួត​ក្នុង​១ខែ​ម្ដង​ ឬ​២​ដង​ ក្នុង​១​ខែ​នោះ​ ពិត​ជា​ល្អ​ខ្លាំង​ នឹង​មាន​ឱកាស​រីកចម្រើន។​

រូបភាពពេលប្រកួត​នៅ​ម៉ាឡេស៊ី

ពេជ្រ ​ម្ទេសខ្មាំង​ ជា​កីឡាករ​ជើង​ខ្លាំង​ស្ទើរ​គ្នា​គូប្រកួត​នៅ​កម្ពុជា​ក្នុង​ប្រភេទ​កីឡា​ប្រដាល់​សកល​លើ​ទម្ងន់​ ៥៦​ ឬ​ ៦០​គីឡូក្រាម​នា​ពេល​បច្ចុប្បន្ន​នេះ។​ គេ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ជា​ច្រើន​មិន​ថា​ជើង​ឯក​ជាតិ​ ឬ​កីឡា​ជាតិ​នោះ​ឡើយ​ ហើយ​គេ​ក៏​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី​ផង​ដែរ។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ធ្លាប់​ត្រឹម​ជុំ​ទី១​នៃ​ពាន​រង្វាន់​ស្ដេច​ថៃ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់