• 2018-07-02 07:22:16
  • ប្រដាល់

ពេជ្រ ​ម្ទេសខ្មាំង​ នឹង​ប៉ះ​វៀតណាម​ នៃ​ពាន​រង្វាន់​ស្ដេច​ថៃ​បន្តិចទៀត​នេះ​

  • 2018-07-02 07:22:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ខាង​សកល​ ពេជ្រ ​ម្ទេសខ្មាំង​ នឹង​ត្រូវ​ប៉ះ​កីឡាករ​វៀតណាម​ នៃ​ពាន​រង្វាន់​ស្ដេច​ថៃ​ នា​ពេល​បន្តិចទៀត​នេះ​នៅ​ឯ​ទីក្រុង​បាងកក។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ពេជ្រ ​ម្ទេសខ្មាំង​ ឲ្យ​ដឹង​មុន​នេះ​ថា​ រូប​គេ​នឹង​ត្រូវ​ប្រកួត​ចាំ​ពី​ម៉ោង​២រសៀល​នេះ​តទៅ​ ដែល​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​វៀតណាម​ នៅ​ប្រកួត​ដំបូង​របស់​គេ​លើ​ប្រភេទ​ទម្ងន់​ ៥៦​គីឡូក្រាម។​ បើ​ឈ្នះ​ប្រកួត​នេះ​ ប្រហែល​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី​ ប៉ុន្តែ​បើ​ចាញ់​នោះ​គឺ​ត្រូវ​ធ្លាក់​ពី​ការ​ប្រកួត​ត្រឹម​នេះ​ហើយ។​

ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​បន្ត​ថា​ បាន​ឃើញ​ដៃគូ​គេ​ហ្វឹកហាត់​ខ្លះ​ដែរ​ មើល​ទៅ​ល្អ​ តែ​ខ្លួន​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​នា​ពេល​បន្តិច​ទៀត។​

ពេជ្រ ម្ទេសខ្មាំង នៅថៃ

រំលឹក​ដែរ​ថា​ កីឡាករ​កម្ពុជា​៣រូប​ បាន​ទៅ​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ស្ដេច​ថៃ​ King Cup​ ដោយ​ឡែក​កីឡាករ​ពីរ​នាក់​ទៀត​នោះ​ប្រកួត​ចាញ់​អស់​ទៅ​ហើយ​ នៅ​សល់​តែ​ ពេជ្រ ​ម្ទេសខ្មាំង​ ម្នាក់​ប៉ុណ្ណោះ​ គេ​នឹង​ត្រូវ​ប្រកួត​នៅ​គូទី៨​បន្តិចទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់