• 2018-07-02 13:09:52
  • បាល់ទាត់

ឆ្ងល់​អត់ ម៉េច​បាន Maradona ពាក់​នាឡិកា​ដល់​ទៅ​ពីរ?

  • 2018-07-02 13:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង World Cup ២០១៨ អតីត​កីឡាករ​ឆ្នើម Diego Maradona បាន​ក្លាយ​ជា​បុគ្គល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រូប​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ជា​ច្រើន ដោយ​សារ​តែ​​លោក​បាន​បង្ហាញ​មិន​លាក់​លៀម​សូម្បី​បន្តិច អំពី​ការ​គាំទ្រ​ដ៏​ជ្រាលជ្រៅ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ លើស​ពី​នេះ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​អំពី Maradona គឺ​ថា វីរបុរស​បាល់ទាត់​រូប​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ពាក់​នាឡិកា​ដល់​ទៅ​ពីរ ក្នុង​អំឡុង​ពេល​ទស្សនា​ World Cup លើក​នេះ។

មិន​មាន​ការ​ឆ្លើយ​តប​ផ្ទាល់​ ពី​សាមី​ខ្លួន Maradona អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ពាក់​នាឡិកា​ជ្រែក​ដៃ ស្ដាំ​ផង ឆ្វេង​ផង​ បែប​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​អះអាង​របស់​សារព័ត៌មាន The Sun លោក Maradona ពាក់​នាឡិកា​ដល់​ទៅ​ពីរ គឺ​ដោយ​សារ មួយ​សម្រាប់​មើល​ម៉ោង​ក្នុង​ស្រុក (ម៉ោង ​នៅ​អាហ្សង់ទីន) និង​មួយ​សម្រាប់​មើល​ម៉ោង​នៅ​រុស្ស៊ី។

សូម​បញ្ជាក់​ផង​ដែរ​ថា ដោយ​រុស្ស៊ី​មាន​ផ្ទៃ​ដី​ធំ តំបន់​ជា​ច្រើន​ក៏​មាន​ម៉ោង​ខុសៗ​គ្នា​ផង​ដែរ។ បើ​តាម​គេហទំព័រ Time and Date រុស្ស៊ី​មាន​ល្វែង​ម៉ោង​ដល់​ទៅ ១១ ខុស​គ្នា។ តំបន់​ខ្លះ​នៅ​រុស្ស៊ី​មាន​ម៉ោង​លើស​អាហ្សង់ទីន​ចំនួន ៥ ម៉ោង ខណៈ​តំបន់​ខ្លះ​ទៀត មាន​ម៉ោង​លើស​ដល់​ទៅ​ ១០ ម៉ោង៕

ប្រភព៖ The Sun | timeanddate ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់