• 2018-06-27 07:51:02
  • ប្រដាល់

ពេជ្រ​ ម្ទេសខ្មាំង​ នឹង​បង្ហាញ​ខ្លួន​លើកទី១​ ពាន​​​ស្ដេច​ថៃ ​មាន​២៣​ប្រទេស​ចូលរួម​

  • 2018-06-27 07:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រដាល់​សកល​ឆ្នើម​របស់​កម្ពុជា​ ពេជ្រ ​ម្ទេសខ្មាំង នឹង​​ចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ពាន​រង្វាន់​ស្ដេច​ថៃ​ ដែល​មាន​៣២ប្រទេស​ចូលរួម​នា​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង

ពេជ្រ ​ម្ទេសខ្មាំង​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​​រូប​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ជា​មួយ​កីឡាករ​២រូប​ផ្សេង​ទៀត​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​ស្ដេច​ថៃ​ដែល​នឹង​ចាប់​​ផ្តើម​នា​ចុង​​ខែ​មិថុនា​ ឆ្នាំ​២០១៨​​នេះ។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង(ក្រហម)

ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​ ប្រភេទ​ប្រដាល់​សកល​រូប​នេះ​បន្ថែម​ថា​ នេះ​ជា​លើក​ទី១​​ដែល​បាន​ចូលរួម​ព្រឹត្តិការ​របស់​ប្រទេស​ថៃ។​ ចំពោះ​ការ​ហ្វឹកហាត់​វិញ​ក៏​បាន​ជាប់​លាប់​ល្អ​ផង​ដែរ​ តាំង​តែ​ពី​ការ​ប្រមូល​ផ្ដុំ​កីឡាករ​ជម្រើស​ជាតិ​មក​ម្ល៉េះ។​ ចំពោះការ​សង្ឃឹម​វិញ​ចេះ​តែ​មាន​ហើយ ​ព្រោះ​បាន​ហ្វឹកហាត់​រហូត​ ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​នោះ​ ក៏​មិន​ទាន់​ដឹង​ដែរ ​ព្រោះ​គេ​ក៏​ជា​អ្នក​ខ្លាំង​ៗ​ដូច​គ្នា។​

កីឡាករ ពេជ្រ ម្ទេសខ្មាំង(ក្រហម)

ពេជ្រ ​ម្ទេសខ្មាំង​ និង​កីឡាករ​២រូប​ទៀត​ ឥលូវ​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​ វ៉ែន​ សុផល​ និង​គ្រូ​ជនជាតិ​គុយបា​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​បាន​រង្វាន់​ស្ដេច​ថៃ​ លើ​ប្រភេទ​កីឡា​ប្រដាល់​សកល​ នឹង​ចាប់​ផ្ដើម​​ចុង​ខែ​មិថុនា​ ឆ្នាំ​២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់