• 2018-06-26 08:36:14
  • ព័ត៌មាន

ទុកចោល៣ឆ្នាំ ទីបំផុតរកឃើញអ្នកស្នងលេខ​៨​របស់​ Gerrard នៅ​ Liverpool

  • 2018-06-26 08:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Naby Keita នឹង​ពាក់​លេខ​៨​ដ៏​ល្បីល្បាញ​របស់​ Steven Gerrard នៅ​ Liverpool បន្ទាប់​ពី​លេខ​នេះ​ត្រូវ​បាន​រក្សា​ទុក​គ្មាន​អ្នក​ប្រើ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

Keita ធ្វើដំណើរមកដល់ Liverpool កាលពីពេលថ្មីៗ

ខ្សែ​បម្រើ​សញ្ជាតិ​ហ្គីណេ​បាន​ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្រុម​ហង្ស​ក្រហម​កាល​ពី​រដូវ​ក្ដៅ​ប៉ុន្តែ​មិន​ទាន់​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី​១ ​ខែ​កក្កដា​ខាង​មុខ។ Keita​ បាន​ទៅ​ដល់​ទីក្រុង​លីវើភូល​ ប្រទេស​អង់គ្លេស​ និង​ត្រៀម​ហ្វឹកហាត់​ជាមួយ​ក្រុម​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២​ ខែ​កក្កដា។​

កីឡាករ​វ័យ​២៣​ឆ្នាំ​ នឹង​ពាក់​អាវ​លេខ​៨​ក្នុង​ប្រកួត​មិត្តភាព​ជាមួយ​ Chester ​ថ្ងៃ​ទី​៧ ខែ​កក្កដា។​ លេខ​៨​​បាន​ប្រើ​ដោយ​វីរបុរស​ Gerrard ដែល​អ្នក​គាំទ្រ​ Liverpool គោរព​ស្រឡាញ់​បំផុត​ក្រោយ​ធ្លាប់​ជួយ​ក្រុម​ឈ្នះ​ Champions League, UEFA Cup និង​ FA Cup មុន​ចាកចេញ​ទៅ​លេង​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៥។

លេខ​អាវ​ខាង​លើ​នេះ​បាន​ទុក​ចោល​មួយ​រយៈ​ធំ​ ព្រោះ​តែ​ខ្លាច​សម្ពាធ​ពី​អ្នក​គាំទ្រ​និង​មិន​ទាន់​រក​ឃើញ​កីឡាករ​ណា​សក្ដិសម​ពាក់​ តែ​យ៉ាង​ណា​ទី​បំផុត​ Keita ដែល​ពាក់​លេខ​៨​នៅ​ក្លឹប​ចាស់​ RB Leipzig នឹង​​ចូល​​ខ្លួន​មក​សាកល្បង​មុន​គេ៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់