• 2018-06-19 06:29:10
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ស្នូកឃ័រ​កម្ពុជា​ បើក​កិច្ចប្រជុំ​ជា​មួយ​ NOCC​ ត្រៀម​មហាសន្និបាត​លើកទី១​ពេល​ខាង​មុខ​

  • 2018-06-19 06:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ស្នូកឃ័រ​កម្ពុជា​ បើក​កិច្ចប្រជុំ​ ក៏​ដូច​ជា​ជជែក​ពិភាក្សា​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ដើម្បី​ត្រៀម​ធ្វើ​មហាសន្និបាត​លើក​ទី១​របស់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។​

ឯកឧត្តម​ វ៉ាត់​ ចំរើន​

ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​សមាសភាព​មួយ​ចំនួន​របស់​សហព័ន្ធ​កីឡា​ស្នូកឃ័រ​រវល់​មិន​ចូលរួម​គ្រប់​ចំនួន​ល្អ​ ដូច្នេះ​មិន​អាច​ប្រកាស​ធ្វើ​មហាសន្និបាត​លើក​ទី១​នា​ថ្ងៃ​នេះ​ទេ។​ អាច​ថា​ឱកាស​ល្អ​នៅ​ពេល​ខាង​មុខ​សមស្រប​ណា​មួយ​ជុំ​គ្នា​ចាំ​ធ្វើ​តែ​ម្ដង។​

លោក​ មួន​ ម៉ារ៉ា អគ្គលេខាធិការ​សហព័ន្ធ​

អគ្គលេខាធិការ​ខាង​លើ​បន្ត​ថា​ ឆ្លៀត​ក្នុង​ពេល​ជួបជុំ​នោះ​បាន​ពន្យល់​នូវ​កិច្ចការ​មួយ​ចំនួន​ធំ​ ដែល​សហព័ន្ធ​ក៏​ដូច​ជា​មន្ត្រី​សហព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​ អនុវត្ត​ដើម្បី​ដំណើរ​ការងារ​រលូន​ទៅ​បាន​ ទាំង​កិច្ចការ​រដ្ឋបាល​ បច្ចេកទេស​ទៅ​លើ​កីឡាករ​ កីឡា​ការិនី​ រួម​និង​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ ដែល​ពួកគេ​ត្រូវ​ការ​ទំនាក់ទំនង​ជា​ចាំ​បាច់។​

អ្នក​ជំនាញ​ខាង​កីឡា​រូប​នេះ​ក៏​សាទរ​ និង​ថ្លែង​អំណរគុណ​ដល់​មន្ត្រី​សហព័ន្ធ​នានា​ រួម​និង​សប្បុរស​ជន​ ដែល​ខ្នះខ្នែង​ផ្ដួចផ្ដើម​ឲ្យ​មាន​កីឡា​ស្នូកឃ័រ​នេះ​ឡើយ​វិញ​ បន្ទាប់​ពី​ឈប់​ដំណើរ​ការ​អស់​រយៈពេល​យូរ​មក​ហើយ។​ ឯកឧត្តម​សង្ឃឹម​ថា​កីឡា​ស្នូកឃ័រ​នេះ​ នឹង​ជួយ​ដល់​ការ​រក​មេដាយ​នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ឆ្នាំ​២០១៩​ ហើយ​នេះ​ក៏​ជា​ការ​ត្រៀម​ខ្លួន​ជា​បណ្ដើរៗ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ២០២៣។​

រូបភាព​ថត​ជុំ​គ្នា​ព្រឹក​មិញ​

រំលឹក​ដែរ​ថា​ កម្មវិធី​ជួបជុំ​ពិភាក្សា​របស់​សហព័ន្ធ​កីឡា​ស្នូកឃ័រ​នេះ​ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១៨​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នៅ​ NOCC​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​សហព័ន្ធ​ចំនួន​ផ្ទាល់​ និង​ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់