• 2018-06-02 06:31:00
  • ព័ត៌មាន

Costa ថា Griezmann នឹងបន្តរួមរស់ជាមួយ Atletico

  • 2018-06-02 06:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Costa ជឿជាក់ថា Antoine Griezmann នឹងបន្តស្នាក់នៅ Atletico Madrid សម្រាប់រដួវកាលក្រោយបន្ទាប់ពីលើកពាន Europa League ជាមួយក្លឹប។

Griezmann និង Costa

ការនិយាយបែបនេះបន្ទាប់ពីមានចចាមអារ៉ាមថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងនឹងផ្ទេរទៅ FC Barcelona នៅអំឡុងទីផ្សារដោះដូរកីឡាករបើករដូវក្ដៅ។ យ៉ាងណា Costa ដែលជាមិត្តរួមក្រុមបាននិយាយថា Griezmann នឹងមិនទៅណាឡើយ។

Atletico ទើបតែបាត់បង់ Fernando Torres ម្នាក់រួចទៅហើយដោយសារអស់កុងត្រា ដូច្នេះការបាត់បង់ Griezmann នឹងបង្កបញ្ហាដល់ក្លឹបនៅតំបន់ប្រយុទ្ធស្របពេល Costa ក៏មានវ័យចាស់ហើយដែរ។

ពាក់ព័ន្ធនឹងស្ថានភាពមិត្តរួមក្រុម Costa និយាយថា : " Griezmann ត្រូវការពេលវេលាយូរដើម្បីសម្រេចចិត្ត ប៉ុន្តែរឿងសំខាន់មួយគត់គឺគាត់កំពុងសប្បាយចិត្តជាមួយ Atletico ។ បើសិនជា Griezmann សប្បាយចិត្តតែចង់ចាកចេញ គាត់គួរតែចេញ តែបើគាត់ចង់បន្ត គាត់គួរតែនៅ។ យ៉ាងណាខ្ញុំគិតថា Griezmann មិនទៅណាទេ"។

គួររម្លឹកថា តម្លៃផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំបានធ្លាក់ពី ២០០លានអឺរ៉ូ មកត្រឹម ១០០លានអឺរ៉ូនៅរដូវក្ដៅនេះ។ ប្រភពព័ត៌មានមួយចំនួនអះអាងថា Griezmann នឹងប្រាប់ពីអនាគតនៅមុនព្រឹត្តិការណ៍ World Cup ចាប់ផ្ដើម៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់