- 2018-05-24 03:16:12
- បាល់ទាត់
គ្រូ U18 បាទី ថាឈ្នះពានថ្នាក់ខេត្ត ដើម្បីជូនដល់ ទៀត គឹមហេង ដែលរបួសបាក់ដៃ
- 2018-05-24 03:16:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ U18 បាទី ថាឈ្នះពានថ្នាក់ខេត្ត ដើម្បីជូនដល់ ទៀត គឹមហេង ដែលរបួសបាក់ដៃ
ចន្លោះមិនឃើញ
លោក Musashi Mizushima គ្រូបង្គោលក្រុមU18បាទី បានដឹកនាំក្រុមឈ្នះពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្តកាលពីល្ងាចម្សិលមិញនេះ ដោយបានយកឈ្នះលើក្រុមគីរីវង់សុខសែនជ័យ ២-១។
ក្រោយពីជ័យជម្នះនេះទៅ លោក Musashi បានបញ្ជាក់ថានេះជាការឈ្នះមួយសម្រាប់កីឡាករ ទៀត គឹមហេង ដែលកំពុងសម្រាកព្យាបាលរបួស។ ត្បិតតែគេមិនបានមកជួយក្រុម ប៉ុន្តែបានឡើងមកដល់វគ្គនេះក៏មានចំណែករបស់កីឡាករម្នាក់នេះដែរ។ ក្រុមទាំងមូលលេងល្អ គឺដើម្បីជាលើកទឹកចិត្តដល់ គឹមហេង ឱ្យឆាប់ជាសះស្បើយ។ ប្រធានក្រុម U18 បាទី បានរងរបួសបាក់ឆ្អឹងដៃ ដោយត្រូវសម្រាកយ៉ាងតិចក៏២ខែដែរ។
និយាយពីការប្រកួតវិញ គ្រូជប៉ុនខាងលើមើលឃើញថាគីរីវង់ជាក្រុមខ្លាំងមួយ។ កីឡាករពួកគេមានបទពិសោធច្រើនក្នុងការប្រកួត។ តែទោះជាយ៉ាងនេះក្ដី ការលេងដោយសាមគ្គីរបស់ក្រុម U18 បាទី នៅតែអាចយកជ័យជម្នះបាន ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Hun Sen Cup ថ្នាក់ខេត្តនេះ។
ចំពោះប្រាក់រង្វាន់ថ្នាក់ខេត្តនេះវិញ ក្រុមលេខ១ U18 បាទីទទួលបានប្រាក់ ១៥លានរៀល អមជាមួយពានមួយ និងមេដាយមាស៣០គ្រឿង។ ចំណែកឯលេខ២ គីរីវង់វិញ បាន៧,៥លានរៀល និងមេដាយប្រាក់៣០គ្រឿង។ ក្រៅពីនោះ ពានរង្វាន់គ្រូបង្វឹកល្អបានទៅលើលោក Musashi ប្រាក់រង្វាន់៥០ម៉ឺនរៀល អ្នកចាំទីល្អបានទៅលើ ហ៊ុល គឹមហ៊ុយរបស់ U18 បាន៥០ម៉ឺនរៀល និងអ្នកទាត់ចូលទីច្រើនជាងគេបានទៅលើ កែវ ណារ៉ូ របស់ក្រុមយុវជនក្រសួងការពារជាតិ ៥០ម៉ឺនរៀល៕