- 2018-05-24 00:54:38
- ព័ត៌មាន
Ancelotti យល់ព្រមដឹកនាំ Napoli ជំនួសលោក Mauricio
- 2018-05-24 00:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti យល់ព្រមដឹកនាំ Napoli ជំនួសលោក Mauricio
ចន្លោះមិនឃើញ
Napoli ឈានដល់កិច្ចព្រមព្រៀង តែងតាំងបុរសសំបូរបទពិសោធន៍ Carlo Ancelotti ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប។
Ancelotti ជនជាតិអ៊ីតាលីបានចរចាជាមួយប្រធានក្លឹបលោក Aurelio De Laurentiis នៅទីក្រុងរ៉ូមកាលពីសប្ដាហ៍មុនហើយក៏យល់ព្រមទៅកាន់តំណែងខាងលើជំនួសលោក Mauricio Sarri ដែលចែកផ្លូវជាមួយ Napoli កាលពីថ្ងៃពុធ។
បុរសវ័យ៥៨ឆ្នាំបានទំនេរពីការងារមួយរយៈក្រោយត្រូវ Bayern Munich បញ្ឈប់កាលពីខែកញ្ញា ឆ្នាំ២០១៧។ លើកចុងក្រោយដែលលោកដឹកនាំក្លឹបអ៊ីតាលីគឺក្នុងឆ្នាំ២០០៩ ដោយរួមរស់ជាមួយ AC Milan មុនចាកចេញទៅកាន់ Chelsea និង Real Madrid៕