• 2018-05-04 07:47:52
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​វ៉ូវីណាម​ សង្ឃឹម​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២​ ធ្វើ​ឲ្យ​មហាជន​ស្គាល់​កាន់តែ​ច្រើន​

  • 2018-05-04 07:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​ រំពឹង​ថា​ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី២​នេះ​ នឹង​ជួយ​ឲ្យ​ប្រភេទ​កីឡា​នេះ​កាន់​តែ​រីក​សុះសាយ​បន្ថែម​ទៀត​ ហើយ​មហាជន​អាច​ចូលរួម​ទស្សនា​ការ​នានា​នៅ​ឯ​ពហុ​កីឡដ្ឋាន​មរតក​តេជោ។​

ឧកញ៉ា​ រ័ត្ន​ សាខន​ ប្រធាន​សហព័ន្ធ​(អាវស)

លោក​ឧកញ៉ា​ រ័ត្ន​ សាខន​ ប្រធាន​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​ ប្រាប់​ឲ្យ​ដឹង​ថា​ សម្រាប់​សហព័ន្ធ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទ២​នេះ​ ទាំង​មន្ត្រី​បច្ចេកទេស​ ក៏​ដូច​ជា​ការ​គ្រប់គ្រង​លើ​កិច្ចការ​ផ្សេងៗ។​

កីឡាករវ៉ូវីណាមឈ្នះមេដាយអន្តរជាតិ​កន្លង​ទៅ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ថា​ បើ​គិត​ទៅ​វ៉ូវីណាម​កម្ពុជា​មាន​ភាព​ល្បីល្បាញ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ ដែល​ប្រទេស​ជា​ច្រើន​បាន​ស្គាល់​ និង​ដឹង​ពី​សមត្ថភាព​មិន​ធម្មតា​ ហើយ​ជា​ពិសេស​នោះ​ការ​ឈ្នះ​មេដាយ​ស្ទើរ​គ្រប់​លំដាប់​ថ្នាក់​នា​ពេល​កន្លង​មក។​ ប៉ុន្តែ​នៅ​កម្ពុជា​វិញ​ មហាជន​ហាក់​មិន​សូវ​ស្គាល់​ពី​កីឡា​មួយ​នេះ​ឡើយ​ ដូច្នេះ​ការ​ប្រកួត​កីឡា​ជាតិ​លើក​នេះ​ សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ ក៏​ដូច​ជា​បាន​ផ្សព្វផ្សាយ​ដឹង​ឮ​ប្រជាជន​កម្ពុជា​ថែម​ទៀត។​

កីឡាករ​វ៉ូវីណាម​

កីឡា​វ៉ូវីណាម​កម្ពុជា​ ចាប់​ផ្ដើម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ ពី​ថ្ងៃ​ទី២៤​ ដល់​ ២៨​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅ​ឯ​ពហុ​កីឡដ្ឋាន​មរត​តេជោ។​ ក្លឹប​ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន​៧​ក្លឹប​ រួម​មាន​ រាជធានី​ភ្នំពេញ​ ក្រសួង​ការពារ​ជាតិ​ ប៉ូលិស​ ព្រៃវែង​ កំពង់ចាម​ កណ្ដាល​ និង​ទី៧​ ខេត្ត​កំពត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់