• 2018-02-08 03:33:21
  • ព័ត៌មាន

កម្ពុជា​កំណត់​កីឡា​​៣៤​ប្រភេទ​យក​មេដាយ​មាស​​ជិត​១០០​គ្រឿង​ ស៊ីហ្គេម​២០២៣

  • 2018-02-08 03:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន​ដាក់​ចេញ​ផែន​ការ​មេ​​រួច​រាល់​ហើយ​ក្នុង​នោះ​កីឡា​ចំនួន​៣៤​ប្រភេទ​គ្រោង​នឹង​យក​ឲ្យ​បាន​មេដាយ​មាស​ចំនួន​៩៦​គ្រឿង​សម្រាប់​​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​​ដែល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ដំបូង។

​តាម​ការ​បង្ហាញ​​ឲ្យ​ដឹង​ក្នុង​មហាសន្និបាត​​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កម្ពុជា​បាន​ដាក់​ចេញ​​កីឡា​៣៤​សម្រាប់​ដណ្តើម​យក​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ឆ្នាំ​២០១៩​ ​នៅ​ប្រទេស​ហ្វីលីពីន​​ ឆ្នាំ​​២០២១​នៅ​ប្រទេស​វៀតណាម​ និង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ បើ​តាម​គោលដៅ​នេះ​មាន​ន័យ​ថា សម្រាប់​ឆ្នាំ​២០២៣​ចំនួន​​មេដាយ​មាស​បាន​កើន​ឡើង​ជាង​​៣​ដង​ បើ​ប្រៀបធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០១៩​ និង​កើន​ឡើង​ជាង​២​ដង​ បើ​ប្រៀបធៀប​នឹង​ស៊ីហ្គេម​ឆ្នាំ​២០២១។

កម្ពុជា​បាន​កំណត់​យក​មេដាយ​មាស​២២​គ្រឿង​នៅ​ឆ្នាំ​​២០១៩ និង​កំណត់​យក​មេដាយ​មាស​៥៦​គ្រឿង​សម្រាប់​ឆ្នាំ​២០២១ ខណៈ​ឆ្នាំ​២០២៣​កំណត់​យក​មេដាយ​មាស​៩៦​គ្រឿង

តារាង​ចំនួន​មេដាយ​មាស​សម្រាប់​ស៊ីហ្គេម​ឆ្នាំ​២០១៩ ឆ្នាំ​២០២១ និង​ឆ្នាំ​២០២៣
សម្តេច​ពិជ័យសេនា ទៀ បាញ់​ ជា​ប្រធាន​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា
សន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និងបណ្ត​អាណត្តិ​ថ្មី​របស់ NOCC
  • ព័ត៌មាន​កីឡា​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៧ សួម​ចុច៖ Sea Games 2017

  • ព័ត៌មាន​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ សូម​ចុច៖ Sea Games 2023

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់